មនុស្សស្លាប់ និងរបួសជិត៣០នាក់ ក្នុងហេតុការណ៍អគ្គិភ័យលេបត្របាក់នាវាដឹកប្រេងនៅប្រទេសឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានជនរងគ្រោះ០៧នាក់បានស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះនាវាដឹកប្រេងឈ្មោះ ហ្សេដ លីឡា ដែលចតនៅកំពង់ផែសមុទ្រ បេឡាវ៉ា ខេត្តស៊ូម៉ាត្រាខាងជើង នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ។

គ្រោះអគ្គីភ័យនេះកើតឡើងនៅពេលនាវាកំពុងស្ថិតក្នុងការជួសជួល ហើយមនុស្សដែលជាប់ក្នុងនោះ០៧នាក់បានបាត់បង់ជីវិត កាលពីយប់ថ្ងៃអង្គារម្សិលមិញ ខណៈមនុស្ស២២នាក់ផ្សេងទៀតក៏បានទទួលរងរបួសផងដែរ និង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ នេះបើតាមអាជ្ញាធរឥណ្ឌូណេស៊ី ។

ដោយឡែកសម្រាប់មូលហេតុនៃការឆាបឆេះនាវាខាងលើនេះ នៅពុំទាន់មានការបញ្ជាក់នោះឡើយ ប៉ុន្តែវាទំនងជាកើតឡើង នៅពេលនាវានេះកំពុងស្ថិតក្នុងការជួសជុល ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner