អភិបាលខេត្តតាកែវ បន្តចុះពិនិត្យមណ្ឌលចត្តាឡីស័ក្នុងអាគារអន្តេវាសិកដ្ឋាននៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ និងត្រៀមទទួលពលករវិលត្រឡប់មកពីប្រទេសថៃយកមកធ្វេីចត្តាឡីស័កឱ្យបានត្រឹមត្រូវ

អត្ថបទដោយ៖
ធី ដា

តាកែវ៖ ឯកឧត្ដម អ៊ូច ភា អភិបាល ខេត្ត នៃគណៈអភិបាល ខេត្តតាកែវ រួមជាមួយមន្រ្តីជំនាញពាក់ព័ន្ធ នៅរសៀលថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១ បានអញ្ជេីញចុះពិនិត្យមណ្ឌលចត្តាឡីស័ នៅក្នុងអាគារអន្តេវាសិកដ្ឋាននៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ នឹងត្រៀមដាក់ពលករ ស្នាក់នៅ និងធ្វេីចត្តាឡីស័ក ឱ្យបានត្រឹមត្រូវ។

ក្នុងឱកាសចុះពិនិត្យក៏ដូចជាត្រៀមដាក់ពលករនេះដែរ ឯកឧត្ដម អ៊ូច ភា អភិបាល ខេត្ត បានមានប្រសាសន៍ដោយធ្វេីការណែនាំទៅដល់បងប្អូនពលករដែលទេីបវិលត្រឡប់មកពីប្រទេសថៃ នឹងកំពុងតែធ្វេីចត្តាឡីស័ក នាពេលនេះ សូមបងប្អូនប្រកាន់ភ្ជាប់នឹងចូលរួមអនុវត្តឱ្យបានត្រឹមត្រូវបំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការណ៍សម្តេចតេជោ ហ៊ុន សែន ៣កុំនឹង៣ការពារ ដេីម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ដែលកំពុងតែឆ្លងចូលសហគមន៍របស់យេីង ។

ជាមួយគ្នានេះដែរ ឯកឧត្ដម អ៊ូច ភា ក៏បា នណែនាំបន្ថែម ទៅដល់មន្រ្តីជំនាញពាក់ព័ន្ធត្រូវរួមសហការគ្នាឱ្យបានខ្ពស់ លេីការងាររបស់ខ្លួននៅក្នុងមណ្ឌលចត្តាឡីស័កនេះ ពិសេសយកសំណាកអោយបានត្រឹមត្រូវ ហេីយក្នុងនោះដែរបងប្អូនពលករដែលកំពុងធ្វេីចត្តាឡីស័ក ក៏ត្រូវតែអនុវត្តនូវវិធានសុខាភិបាល ដោយមិនត្រូវដេីរទៅណាមកណាពីមណ្ឌលចត្តាឡីស័កនេះជាដាច់ខាត ពោលរយៈពេល១៤ថ្ងៃ ត្រូវអនុវត្តអោបានល្អប្រសេីរ ដេីម្បីអោយសហគមន៍របស់យេីង យកឈ្នះកូវីដ១៩ ៕ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner