​យោធា​មី​យ៉ា​ន់​ម៉ា​បន្ថែម​ការ​ចោទ​លើ​លោកស្រី​ អោ​ង​ ​សាន​ ​ស៊ូ​ជី​ ​ពាក់ព័ន្ធ​នឹង​ការទទួល​សំណូក​ជា​ទឹកប្រាក់​ ​និង​មាស

​មី​យ៉ា​ន់​ម៉ា​៖​ ​ឧត្តមសេនីយ៍ត្រី​ ​ច​ ​មីន​ ​ទុន​ ​ដែល​ជា​អ្នកនាំពាក្យ​យោធា​មី​យ៉ា​ន់​ម៉ា​បាន​ថ្លែង​ក្នុង​ស​ន្និសិ​ទ​សារ​ព័ត៌មាន​មួយ​ពី​រដ្ឋធានី​ ណៃពិដោ ​ថា​ ​មេដឹកនាំ​ដែល​ត្រូវ​បណ្តេញ​ចេញពី​តំណែង​លោកស្រី​ អោ​ង​ ​សាន​ ​ស៊ូ​ជី​ ​បាន​ទទួល​ប្រាក់​សំណូក​៦​០​ម៉ឺន​ដុល្លារ​ ​រួម​ទាំង​មាស​ ​កាលពី​លោកស្រី​នៅ​ក្នុង​រដ្ឋាភិបាល​ ​។​

លោក​បន្ត​ថា​ ​ព័ត៌មាន​នេះ​ត្រូវ​បាន​បញ្ជាក់​ថា​ ​ត្រឹមត្រូវ​ ​និង​ថា​ ​លោក​ប្រធានាធិបតី​ ​វី​ន​ ម្យី​ន​ត៍ ​បូករួម​ទាំង​រដ្ឋមន្ត្រី​ក្នុង​គណៈរដ្ឋមន្ត្រី​មុន​ ​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ដែរ​ ​ហើយ​ប្រធានាធិបតី​បាន​គាបសង្កត់​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ជាតិ​ ​កុំ​អោយ​ចាត់​ការស៊ើបអង្កេត​លើ​របាយការណ៍​របស់​យោធា​ ​ដែល​ថា​ ​មាន​ភាព​មិន​ប្រក្រតី​អំពី​ការបោះឆ្នោត​ ​។​

វា​ជា​ការចោទប្រកាន់​ធ្ងន់ធ្ងរ​បំផុត​ ​ក្នុងចំណោម​ការចោទប្រកាន់​នានា​ ​ដែល​ពួក​យោធា​បាន​ដាក់លើ​មេដឹកនាំ​គណ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​រូប​នេះ​ ​ចាប់តាំង​ពី​ខ្លួន​ធ្វើ​រដ្ឋប្រហារ​បណ្តេញ​រដ្ឋាភិបាល​របស់​លោកស្រី​ ​កាលពី​ថ្ងៃ​០​១​ ​ខែកុម្ភៈ​មក​ ​។​ ​ទាំង​លោកស្រី​ ​ស៊ូ​ជី​ ​និង​លោក​ប្រធានាធិបតី​ ​វី​ន​ ម្សី​ន​ត៍ ​កំពុង​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner