រថយន្ត Prius មួយគ្រឿងបើកបរក្នុងល្បឿនលឿន រេចង្កូតបុកបង្គោលបំភ្លឺផ្លូវក្រឡាប់ផ្ងារជេីង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រីពីរនាក់រងរបួសធ្ងន់ស្រាល បន្ទាប់ពីបេីករថយន្ត បោះពួយយ៉ាងលឿនបានរេចង្កូតជ្រុលលទៅបុក និងបង្គោលភ្លេីងបំភ្លឺផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់១ដេីម និងបង្គោលស្លាកសញ្ញាចរាចរណ៍ ពីរដេីមទៀតដាច់ដល់គល់ រីឯរថយន្តក្រឡាប់ជាច្រេីនតង់ផ្ងារជេីង បង្ករឲ្យមានការភ្ញាក់ផ្អេីលនៅវេលាម៉ោង១ និង៤០នាទីយប់ឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីប្រពលរដ្ឋ បានឲ្យដឹងថានៅមុនពេលកេីតហេតុ គេបានឃេីញរថយន្តម៉ាក Prius ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BD-9200 បេីកបរដោយបុរសម្នាក់រួមដំណេីរនិងស្រ្តីម្នាក់ទៀត បោះពួយយ៉ាងលឿន តាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅ ពីកេីតទៅលិច ខណះមកដល់ចំណុចកេីតហេតុខាងលេី ទំនងជាស្រវឹងស្រា បានរេចង្កូត ជ្រុលទៅបុកនិងបង្គោលភ្លេីងបំភ្លឺផ្លូវបណ្ដាលឲបាក់ត្រឺមគល់ ចំណែករថទាន់មិនទានអស់ល្បឿនបានខ្ទៀតទៅប៉ះ និងបង្គោលស្លាកសញ្ញា ចរាចរណ៍ បាក់អស់ពីរដេីមទៀត ទេីបក្រឡាប់ផ្ញារជេីងច្រងាងតែម្ដង ។ បណ្ដាលឲ្យ បុរសម្នាក់ និងស្រ្តីម្នាក់រងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅ កាន់មន្ទីពេទ្យភ្លាមៗ។
ក្រោយកេីតហេតុ សមត្ថកិច្ចជំនាញបានធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការរាជធានីភ្នំពេញ រងចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕ដោយ៖ ភារ៉ា និងឆៃហួត