ក្រុមអ្នកវិទ្យាសាស្ត្រប្រេស៊ីលកំពុងតាមដាន វីរុសកូវីដ-១៩បំប្លែងថ្មីមួយទៀត B.1.1.33
អត្ថបទដោយ៖
ហេង វណ្ណា
សៅប៉ូឡូ៖ នៅរសៀលថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១ ប្រេស៊ីលទើបតែបានប្រកាសឲ្យដឹងថា វីរុស COVID-19 ដែលអាចជាវីរុសបំប្លែងថ្មីមួយទៀត ត្រូវបានរកឃើញនៅតាមតំបន់មួយចំនួន នៃប្រទេសអាមេរិកឡាទីនមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ ។
ការសិក្សាមួយដែលបានប្រព្រឹត្តទៅ នៅក្នុងរដ្ឋចំនួន ០៥របស់ប្រេស៉ីល បានឈានទៅដល់ការរកឃើញវីរុស COVID-19 ដែលអាចជាទម្រង់បំប្លែងថ្មីមួយទៀត មានប្រភពមកពីទម្រង់វីរុស COVID-19 បំប្លែងថ្មី B.1.1.33 ដែលបានរីករាលដាល នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះស្រាប់ទៅហើយ។
ការលេចឡើងនៃវីរុស COVID-19 ក្នុងទម្រង់បំប្លែងថ្មីៗ ជាបញ្ហាគួរឲ្យបារម្ភមួយ ជាពិសេសប្រសិនបើពួកវាមានភាពកាចសាហាវ ឬឆ្លងរាលដាលឆាប់រហ័សជាងធម្មតា។ មកទល់ពេលនេះ ប្រេស៉ីលបានរកឃើញករណីឆ្លងសរុបនៃ COVID-19 ចំនួនជាង ១១លាននាក់ ក្នុងនោះមានអ្នកស្លាប់ជាង ២៧ម៉ឺននាក់៕



ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។