សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ផ្ទះ១ខ្នង ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់បំផ្លាញផ្ទះទាំងស្រុង ក្នុងពេលកន្លងទៅ និងផ្តល់អំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋចំនួន១៩គ្រួសារទៀត ដែលរងគ្រោះដោយសារវិបត្តិកូវីដ១៩

អត្ថបទដោយ៖
ធី ដា

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន និង ឯកឧត្តម សៅ សារ៉ាត់អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន មន្ទីរអង្គភាពជុំវិញខេត្ត យុវជនកាកបាទក្រហម យុវជន ស ស យ ក រួមនឹងក្រុមការងារ បានអញ្ជើញចូលរួមក្នុងប្រគល់ផ្ទះចំនួន ១ខ្នង និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋចំនួន ១៩គ្រួសារ ដែលមានជីវភាពខ្វះខាត ដោយសារវិបត្តិកូវីដ១៩ នៅភូមិអូរដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ។

ថ្លែងនៅក្នុងពិធីនេះ លោកជំទាវ បានពាំនាំនូវក្តីនឹករលឹក របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ លោកតា លោកយាយ ពុកម៉ែបងប្អូន ដែលកំពុងជួបការលំបាកគ្រប់ទីកន្លែង។ លោកជំទាវ ក៏បានអំពាវនាវដល់ពុកម៉ែបងប្អូនទាំងអស់នៅក្នុងដំណាក់កាលនៃការឆ្លងជំងឺកូវីដ១៩ នេះ ត្រូវការរស់នៅបែបគន្លងថ្មី ដោយរក្សាអនាម័យឱ្យបានជាប់ជានិច្ច មិនត្រូវមានការជួបជុំគ្នានោះទេ ជាពិសេសត្រូវគោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា ផ្ទះ១ខ្នងនេះ ត្រូវបានប្រគល់ជូនលោកតា ដើក ថា អាយុ៦០ឆ្នាំ ដែលផ្ទះរបស់គាត់ពីមុននៅភូមិដីស ឃុំស្ទឹងត្រង់ ត្រូវបានជំនន់ទឹកភ្លៀងបានវាយបំផ្លាញ និងអូសយកទៅទាំងស្រុងកាលពីខែកញ្ញា ឆ្នាំ២០២០កន្លងទៅ ។ លោកតាមានចិត្តសប្បាយរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ថ្នាក់ដឹកនាំខេត្ត និងក្រុមការងា ចុះជួយភូមិ ឃុំ ដែលបានជួយដោះស្រាយទុក្ខលំបាកលោកតា អោយបានធូរស្រាលឡើងវិញ ។

អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋចំនួន ១៩គ្រួសារ និងម្ចាស់ផ្ទះនាពេលនេះ រួមមាន អង្ករ ២៥គីឡូ ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ មី១កេស និងអាវរងារ១ និងថវិកាមួយចំនួន ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner