As​t​raZe​n​e​ca​៖ គ្មាន​ភស្តុតាង​បញ្ជាក់​ថា​ ​វ៉ាក់សាំង​ខ្លួន​មាន​ហា​និ​ភ័យ​កំណក​ស​សៃ​ឈាម​ទេ​

ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​បាន​អះអាង​ថា​ ​ពុំ​មាន​ភស្តុតាង​ណាមួយ​បញ្ជាក់​ថា​ ​មនុស្ស​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ដែល​ខ្លួន​ផលិត​រួចហើយ​មាន​ហា​និ​ភ័យ​នៃ​កំណក​ស​សៃ​ឈាម​ ​នេះ​គឺជា​របាយការណ៍​ដែល​ក្រុមហ៊ុន​បាន​បញ្ចេញ​ ​កាលពី​ថ្ងៃអាទិត្យ​ ​ទី​១​៤​ ​មីនា​ ​២​០​២​១​ម្សិលមិញ​។​ ​របាយការណ៍​ក៏​បញ្ជាក់​ថា​ ​ពុំ​មាន​ភស្តុតាង​ណាមួយ​ដែល​ថា​ ​វ៉ាក់សាំង​របស់​ខ្លួន​មាន​ហា​និ​ភ័យ​តាម​អាយុកាល​ ​របស់​មនុស្ស​ ​ភេទ​របស់​មនុស្ស​ ​ឬ​ក្នុង​ប្រទេស​ណាមួយ​ទេ​។​

​ជា​ការ​ចេញ​របាយការណ៍​ក្រោយពេល​ ​អាជ្ញាធរ​អៀ​ក​ឡើង​ ​ដា​ណឺ​ម៉ាក​ ​ន័រ​វេ​ស​ ​ហូឡង់​ ​និង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​បាន​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​លើ​ពលរដ្ឋ​ ​ក្រោយ​រក​ឃើញ​ថា​ ​មាន​កំណក​ឈាម​លើស​សៃ​ឈាម​ ​ក្នុង​នោះ​ ​អូ​ទ្រី​ស​ ​បាន​បញ្ឈប់​ការ​ចាក់​កាលពី​ស​ប្តាហ៍​មុន​ ​ក្រោយ​មានការ​ស្លាប់​ ​ទាក់ទង​នឹង​ការ​ចាក់​វ៉ាក់សាំង​។​

​របាយការណ៍​បាន​ពិនិត្យ​ឡើងវិញ​ ​ចំពោះ​ករណី​មនុស្ស​ច្រើនជាង​១​៧​លាន​នាក់​ដែល​បាន​ចាក់​វ៉ាក់សាំង​នេះ​ ​ក្នុង​នោះ​ ​រួម​មាននៅ​អឺរ៉ុប​ ​និង​នៅ​អង់គ្លេស​៕​ ​ប្រភព​ពី​ CN​A​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner