អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១២០លាន៧៧ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៦៧ម៉ឺននាក់ និងជាសះស្បើយ៩៧លាន៤១ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១២០លាន៧៧ម៉ឺន៩២៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៦៧ម៉ឺន២ពាន់៧៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៩៧លាន៤១ម៉ឺន៥ពាន់៩៤៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣០លាន១៣ម៉ឺន៨ពាន់៥៨៦នាក់ ស្លាប់ចំនួន៥៤ម៉ឺន៨ពាន់១៣នាក់ និងជាសះស្បើយចំនួន២២លាន២៨ម៉ឺន៦ពាន់៥៥១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ១១លាន៥២ម៉ឺន៥ពាន់៤៧៧នាក់ ស្លាប់២៧ម៉ឺន៩ពាន់៦០២នាក់ និងជាសះស្បើយ១០លាន១១ម៉ឺន១ពាន់៩៥៤នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន៤០ម៉ឺន៩ពាន់៥៩៥នាក់ ស្លាប់ចំនួន១៥ម៉ឺន៨ពាន់៨៩២នាក់ និងជាសះស្បើយ១១លាន២ម៉ឺន៥ពាន់៦៣១នាក់ ៕ ប្រភព៖ worldometers

