លោក Klopp ត្រៀមទិញខ្សែប្រយុទ្ធជួរមុខម្នាក់ពីក្លឹប Dortmund
អ្នកចាត់ការក្លឹបហង្សក្រហម លោក Jurgen Klopp ត្រៀមដាក់សំណើទិញខ្សែប្រយុទ្ធជួរមុខម្នាក់ពីក្លឹបចាស់របស់លោក Dortmund ប៉ុន្តែក្លឹប Liverpool ក៏ដាក់លក់ខ្សែប្រយុទ្ធជួរមុខសំខាន់ៗរបស់លោកម្នាក់ ក្នុងចំណោម៣នាក់ ដើម្បីប្រមូលលុយទិញខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិន័រវេស Erling Haaland ជំនួសមកវិញ ។

ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Borussia Dortmund នៅតែរក្សាទម្រង់លេងល្អ និងបង្ហាញខ្លួននៅទឹកដី WestFalenStadion និងជាកីឡាករវ័យក្មេង ដែលរកគ្រាប់បាល់បានច្រើនជាងគេ នៅក្នុងលីគអឺរ៉ុប ដោយស៊ុតបញ្ចូលទីបាន៣១គ្រាប់ ឆ្លងកាត់៣០ប្រកួត នៅក្នុង រដូវកាលនេះ ។ យោងតាមរបាយការណ៍របស់គេហទំព័រ Mundo Deportivo បានឱ្យដឹងថា ក្លិប Liverpool មានគម្រោងដាក់លក់ខ្សែប្រយុទ្ធជួរមុខ របស់ខ្លួនម្នាក់ដែល ក្នុងនោះមាន កីឡាករ Mohamed Salah, Roberto Firmino ឬ Sadio Mane នារដូវកាល ដោះដូរកីឡាករខាងមុខនេះ ដើម្បីប្រមូលថវិការក្នុងការផ្ទេរចូលកីឡាករ Erling Haaland មកវិញ ។
Mohamed Salah Sadio Mane Roberto Firmino
គួរបញ្ជាក់ថា ក្រៅពីក្លឹបហង្សក្រហម Liverpool ក្លឹបស្តេចសរ Real Madrid ក៏ចាប់អារម្មណ៍ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិន័រវេស Erling Haaland រូបនេះផងដែរ ក្នុងនោះក៏មានព័ត៌មានខ្លះៗទាក់ទងនឹង Cristiano Ronaldo អាចត្រឡប់មកទឹកដី Santigo Bernabeu ៕