​អាល្លឺម៉ង់សម្រេចពន្យារពេល​វិធានការ​បិទ​ខ្ទប់​ប្រទេសរហូតដល់ថ្ងៃទី១៨ ខែមេសា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

​បារាំង​៖​ ​អាល្លឺម៉ង់​នឹង​អូស​បន្លាយពេល​វិធានការ​បិទ​ខ្ទប់​ប្រទេស​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ ​CO​V​I​D​-19 ​រហូតដល់​ថ្ងៃ​ទី​១​៨​ ​ខែ​មេសា​ខាងមុខ​ ​ជាមួយនឹង​ការ​រឹតត្បិត​កាន់តែ​ខ្លាំង​ ​ក្នុង​កំឡុង​ពេលថ្ងៃ​ឈប់​សម្រាក​បុណ្យ​អ៊ី​ស្ទើរ​ ​។​

បន្ទាប់ពី​កិច្ចប្រជុំ​ជាមួយ​គណៈរដ្ឋ​ម​ន្រ្តី​នៅ​ថ្ងៃអង្គារ​នេះ​ ​អធិការបតី​អាល្លឺម៉ង់​ ​លោកស្រី​ ​អាន់​ជែ​ល​ឡា មឺហ្គែ​ល​ ​បាន​ប្រកាស​ក្នុង​ស​ន្និសិ​ទ​សារ​ព័ត៌មាន​ថា​ ​អាល្លឺម៉ង់​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ខ្លាំង​ ​នៅចំពោះមុខ​នៃ​ការ​រាតត្បាត​យ៉ាង​ឆាប់រហ័ស​របស់​ជំងឺ​ ​CO​V​I​D​-19 ​ខណៈ​ប្រទេស​អឺរ៉ុប​មួយ​នេះ​កំពុង​ប្រឈម​នឹង​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​ករណី​ឆ្លង​ថ្មី​ ​ដែល​ជា​បន្ទុក​ដ៏​ធ្ងន់​សម្រាប់​វិ​ស​័​យ​សុខាភិបាល​ ​។​

អធិការបតី​អាល្លឺម៉ង់​រូប​នេះ​បាន​សង្កត់ធ្ងន់​ថា​ ​ថ្ងៃឈប់​សម្រាក​បុណ្យ​អ៊ី​ស្ទើរ​នៅដើម​ខែ​មេសា​ខាងមុខនេះ​ ​នឹង​មានការ​រឹតត្បិត​យ៉ាង​ខ្លាំង​លើ​ការ​ប្រាស្រ័យ​ទាក់ទង​ ​បន្ថែម​លើ​ការ​ហាមឃាត់​ការ​ជួបជុំ​នៅ​តាម​ទី​សាធារណៈ​ ​និង​ថា​ ​ការ​ជួបជុំ​ជា​លក្ខណៈ​ឯកជន​នឹង​ត្រូវ​បាន​អនុ​ញ្ញាតិ​តែ​រវាង​ពីរ​គ្រួសារ​ប៉ុណ្ណោះ​ ​ប៉ុន្តែ​វាក​៏​ត្រូវ​បាន​កំណត់​ត្រឹម​អតិបរមា​ចំនួន​មនុស្ស​០​៥​នាក់​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner