រដ្ឋមន្ត្រីក្រសួងកសិកម្មបញ្ជាក់ថា ករណីសត្វស្លាបងាប់រាប់ពាន់ក្បាលនៅខេត្តព្រៃវែងមានវត្តមានវីរុសគ្រុនផ្ដាសាយបក្សី A/H5N1
យោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មលោកវេង សាខុន ជូនរដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី២៤មីនាឆ្នាំ២០២១ បានបញ្ជាក់ថា ក្រសួងកសិកម្មបានចាត់មន្ត្រីជំនាញចុះពិនិត្យស្ថានភាពជំងឺសត្វនៅតំបន់បឹងស្នេហ៏ទួលពាន់តាឡី ឃុំធាយ សស្រុកបាភ្នំ ខេត្តព្រៃវែង ដែលមានសត្វស្លាបព្រៃកំពុងឈឺ និងងាប់ ព្រមទាំងយកសំណាកសត្វចង្កៀលខ្យងចំនួន៥ក្បាល ដលម្បីវិភាគរកមេរោគបង្កជំងឺ។
ផ្អែកលើលទ្ធផលវិភាគចុះថ្ងៃទី២២មីនាឆ្នាំ២០២១ របស់វិទ្យាស្ថានជាតិស្រាវជ្រាវសុខភពសត្វ និងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបង្ហាញថា មានវត្តមានវីរុសជំងឺផ្ដាសាយបក្សី ដែលបង្កឡើងដោយវីរុសក្នុងអនុក្រុមA/H5N1។ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងសត្វ ក្រសួងកសិកម្ម និងភាគីពាក់ពន្ធ័ត្រូវចាត់វិធានការបន្ទាន់ដោយ បំផ្លាញចោលចំពោះបក្សីដែលសង្ស័យមានជំងឺ សាកសពបក្សី និងផលិតផលបក្សីក្នុងតំបន់ផ្ទុះជំងឺតាមវិធានការបច្ចេកទេសបសុពេទ្យ។
ផ្អាកជាបណ្ដោះអាសន្នលើការចូល ចេញ រឆ្លងកាត់ក្នុងរង្វង់កាំប្រវែង៣គីឡូម៉ែត្រពីចំណុចផ្ចិតនៃតំបន់ផ្ទុះជំងឺ និងដាក់តំបន់នោះជាតំបន់ត្រួតពិនិត្យ និងតាមដាន។ សិក្សាស្រាវជ្រាវប្រភពជំងឺផ្ដាសាយបក្សីក្នុងរយៈពេល៣០ថ្ងៃ និងត្រួតពិនិត្យឃ្លាំមើលចលនាបក្សីជាប្រចាំក្នុងរង្វង់ដែលមានកាំប្រវែង១០គីឡូម៉ែត្រពីចំណុចផ្ចិតនៃតំបន់ផ្ទុះ។ ត្រូវរាយការណ៍ពីកន្លែងបក្សីងាប់ដល់មន្ទីរកសិកម្ម ខេត្តព្រៃវែងដើម្បីអនុវត្តវិធានាករបច្ចេកទេសបសុពេទ្យ៕





