ក្រុមហ៊ុន ផលិតសំលៀកបំពាក់ NT បានបោះជំហានដល់ក្រៅប្រទេស តាមរយៈឧបត្ដម្ភក្លឹបបាល់ទាត់មួយ នៅទ្វីបអាហ្រ្វិក

ក្រុមហ៊ុនផលិត សំលៀកបំពាក់កីឡាដ៏ល្បី នៅក្នុងប្រទេសកម្ពុជា N T បានឧត្តមឯកសណ្ឋានកីឡា ដល់ក្លឹបបាល់ទាត់ ដែលមានមូលដ្ឋាននៅទីក្រុង Lagos ប្រទេសនីហ្សេរីយ៉ា ជាលើកដំបូង ។


តំណាងក្រុមហ៊ុន សំលៀកបំពាក់ N T លោក ហ្វើត ប៉ាត់ទ្រី បានអោយដឹងថា ការបោះជំហានថ្មីរបស់ក្រុមហ៊ុន ទៅដល់ក្រៅប្រទេសនេះ ដោយសារតែក្រុមហ៊ុនទទួលបានការកគាំទ្រច្រើន នៅកម្ពុជា ដូចជា នៅលីគបាល់ទាត់កម្ពុជា និងបណ្តាសហព័ន្ធកីឡាជាតិជាច្រើនទៀតផង ។ តំណាងក្រុមហ៊ុន សំលៀកបំពាក់ N T រូបនេះ បន្ថែមថា បន្ទាប់ពីឧបត្ថម្ភក្លឹបបាល់ទាត់ Iganmu FC នៅប្រទេសនីហ្សេរីយ៉ា ក្រុមហ៊ុនគ្រោងនឹងបន្តឧបត្ថម្ភលីគកំពូលផ្សេងទៀត ក្នុងតំបន់អាស៊ាន និងអាស៊ីជាដើម ។


គួរបញ្ជាក់ថា ក្លិប Iganmu FC ជាក្លិប នៃក្របខណ្ឌទី៣ ប្រទេសនីហ្សេរីយ៉ា (Nigeria Nationwide League) ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហព័ន្ធបាល់ទាត់អាហ្វ្រិក ។ សម្រាប់រដូវកាល ២០២១នេះ លីគ Nigeria Nationwide League មានក្រុមចូលរួមចំនួន១៣២ ធ្វើការប្រកួតបែងចែកជាចំនួន១៦ពូល ដោយប្រើប្រាស់ ទីលានចំនួន១៦ ។


សូមបញ្ជាក់ថា ក្រុមហ៊ុនផលិត និងចែកចាយសំលៀកបំពាក់កីឡា NT គឺជាក្រុមហ៊ុនក្នុងស្រុកដែលមានទីតាំងស្ថិត នៅមហាវិថី ហាណូយ, រាជធានីភ្នំពេញ ។ មុនឈានដល់ការឧត្តម ឯកសណ្ឋានកីឡា ទៅដល់ក្លឹប នៅក្រៅស្រុក ក្រុមហ៊ុន NT ក៏ធ្លាប់បានឧបត្តមឯកសណ្ឋានកីឡា ដល់ក្រុមបាល់ទាត់ក្នុងស្រុកជាច្រើន ដូចជា លីគកំពូលកម្ពុជា ក្នុងគោលបំណង ដើម្បីជួយជំរុញ និងអភិវឌ្ឍន៍វិស័យកីឡានៅក្នុងប្រទេសកម្ពុជា អោយមានការរីកចម្រើន ។ ជាក់ស្តែង ក្រុមហ៊ុនផលិត និងចែកចាយសំលៀកបំពាក់កីឡាដ៏ល្បី នៅកម្ពុជាមួយនេះ ក៏បានឧបត្តមសំលៀកបំពាក់កីឡា ដល់ក្រុមអ្នកសារព័ត៌មានកីឡា ទូរទស្សន៍អប្សរា ផងដែរ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner