សម្តេចតេជោ ឆ្លើយតប ទៅម្ចាស់បន្ទប់ជួលមួយរូប ដែលប្រកាសមិនយកថ្លៃឈ្នួលជួលបន្ទប់ បើក្នុងខេត្តពោធ៌សាត់ ទៅមុខទៀតមានបញ្ហាជំងឺកូវីដ-១៩កើតឡើង
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើ Comment ឆ្លើយតបភ្លាមៗទៅបុរស
ម្នាក់នៅក្នុងខេត្តពោធ៌សាត់ដែលជា ម្ចាស់បន្ទប់ជួលចំនួន៤៦បន្ទប់ឱ្យកម្មករ កម្មការិនីរោងចក្រ កាត់ដេរស្នាក់ ដែល ម្ចាស់បន្ទប់ជួលរូបនេះ បានបង្ហោះផ្សាយលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដែលមានឈ្មោះ Heng Norin នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះថា «រូបគាត់នឹងមិនយកថ្លៃឈ្នួលជួលបន្ទប់ទាំងនោះទេ សម្រាប់កម្មករ កម្មការិនីស្នាក់នៅ បើខេត្តពោធ៌សាត់ទៅមុខទៀត មានបញ្ហាកូវីដកើតឡើង»។
ឆ្លើយតបទៅនឹងទឹកចិត្តដ៏ល្អរបស់ម្ចាស់បន្ទប់ជួលរូបនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់
ត្រឡប់ទៅវិញដោយ សម្តេចសម្តែងនូវការអរគុណ និងក៍ចាត់ទុក ការសម្រេចចិត្តរបស់ម្ចាស់ផ្ទះជួលនេះថា «ជាគំរូដ៏ល្អដែលផ្តល់ប្រយោជន៍ដល់កម្មករ កម្មការិនីខ្មែរយើង»៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕


