គណបក្សហ៊្វុនស៊ិនប៉ិច បានថ្កោលទោស លោក សោចាន់ដេត និងលោក ហៃ វណ្ណា
គណបក្សហ៊្វុនស៊ិនប៉ិច បានថ្កោលទោសបុគ្គល២រូបដែលបានប្រើពាក្យសម្តីប្រមាថព្រះមហាក្សត្រនិងអំពាវនាវ ស្ថាប័នមានសមត្ថកិច្ចចាត់វិធានការបុគ្គលទាំង២ដែលបានប្រើពាក្យប្រមាថព្រះមហាក្សត្រខ្មែរ។ សេចក្តី ថ្លែង ការណ៍របស់គណបក្សហ៊្វុនស៊ិនប៉ិចដែលបណ្តាញសារព័ត៌មានទើបទទួលបាននៅថ្ងៃនេះ បានថ្កោលទោស ឈ្មោះហៃ វណ្ណា និងឈ្មោះ សោ ចាន់ដេត ដែលបានប្រើសម្តីប្រមាថព្រះមហាក្សត្រតាមរយៈការធ្វើកិច្ច មួយ កាលពីយប់ថ្ងៃទី២៣មីនាឆ្នាំ២០២១ ផ្សព្វផ្សាយដោយសារព័ត៌មាន The Cambodia Daily។
សេចក្តីរាយការណ៍ ដកស្រង់សម្តីរបស់ឈ្មោះ សោ ចាន់ដេត ដែលប្រើពាក្យទីងមោង ដាក់មកលើព្រះមហាក្សត្រខ្មែរជាទី គោរព សក្ការៈ។ រដ្ឋ ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងដាច់ខាតអំពើប៉ះពាល់លើព្រះមហាក្សត្រខ្មែរ ដែលជា អង្គកំពូលមិនអាច មាននរណារំលោភបានឡើយ។
លិខិតរបស់គណបក្សហ៊្វុនស៊ិនប៉ិច បានស្នើដល់រាជរដ្ឋាភិ បាលនិងស្ថាប័នមានសមត្ថកិច្ចមេត្តាចាត់វិធានការជាបន្ទាន់ដើម្បីផ្តន្ទាទោសបុគ្គលដែលបានប្រមាថព្រះមហា ក្សត្រខ្មែរឲ្យបានម៉ឺងម៉ាត់បំផុតតាមច្បាប់ជាធរមាន។ គណបក្សហ៊្វុនស៊ិនប៉ិច គឺជាគណបក្សទី២ហើយដែលបាន ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសបុគ្គលឈ្មោះហៃ វណ្ណា និងឈ្មោះ សោ ចាន់ដេត ដែលប្រមាថព្រះមហា ក្សត្របន្ទាប់ពីគណបក្សខ្មែររួបរួមជាតិ៕
