អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១២៦លាន៥ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៧៦ម៉ឺននាក់ និងជាសះស្បើយ១០១លាន៧១ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១២៦លាន៥ម៉ឺន៧ពាន់៧៥៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៧៦ម៉ឺន៧ពាន់២៨៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១០១លាន៧១ម៉ឺន៩ពាន់៥១២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣០លាន៧៧ម៉ឺន៤ពាន់៣៣នាក់ ស្លាប់ចំនួន៥៥ម៉ឺន៩ពាន់៧៤៤នាក់ និងជាសះស្បើយចំនួន២៣លាន១៩ម៉ឺន៦ពាន់២០៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១២លាន៣២ម៉ឺន៤ពាន់៧៦៥នាក់ ស្លាប់៣០ម៉ឺន៣ពាន់៧២៦នាក់ និងជាសះស្បើយ១០លាន៧៧ម៉ឺន២ពាន់៥៤៩នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន៨៤ម៉ឺន៦ពាន់៨២នាក់ ស្លាប់ចំនួន១៦ម៉ឺន៩៨៣នាក់ និងជាសះស្បើយ១១លាន២៦ម៉ឺន២ពាន់៥០៣នាក់ ៕ ប្រភព៖ worldometers

