បណ្តាញសម្ងាត់នៃក្រុមសកម្មជន និងអ្នកស្ម័គ្រចិត្តកំពុងជួយប៉ូលីសមីយ៉ាន់ម៉ារាប់រយនាក់រត់ភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា
ឥណ្ឌា៖ បណ្តាញសម្ងាត់ នៃក្រុមសកម្មជន និងអ្នកស្ម័គ្រចិត្តកំពុងជួយប៉ូលីសមីយ៉ាន់ម៉ារាប់រយនាក់ឲ្យចេញពីការបង្ក្រាបដ៏ឃោរឃៅរបស់យោធា ទៅលើក្រុមអ្នកប្រឆាំងតវ៉ា និងបានចូលទៅរដ្ឋភាគឥសាន្តឥណ្ឌាដោយសុវត្ថិភាព ។
ការរត់គេចខ្លួនរបស់ពួកគេ ភាគច្រើនដោយរថយន្ត ម៉ូតូ និងដោយថ្មើរជើងឆ្លងកាត់ដីព្រៃក្រាស់ជាញឹកញាប់ត្រូវបានដឹកនាំដោយក្រុមដឹកនាំដោយអ្នកស្ម័គ្រចិត្តនៅតាមព្រំដែនទាំងសងខាង ។ ប្រជាជនបាននិយាយថា នៅពេលមួយនៅក្នុងប្រទេសឥណ្ឌា សកម្មជនក្នុងតំបន់ និងអ្នកស្រុកផ្តល់អាហារ និងទីជំរកនៅក្នុងផ្ទះមានសុវត្ថិភាពដល់ក្រុមអ្នករត់គេចខ្លួន ។ បុគ្គលិកប៉ូលីសមួយចំនួនបាននិយាយថា ពួកគេបានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា ដោយសារខ្លាចថ្នាក់លើដាក់ទោស ព្រោះពួកគេមិនគោរពតាមបទបញ្ជារបស់យោធា ក្នុងការបាញ់ប្រហារទៅលើក្រុមបាតុករ ។
ទន្ទឹមគ្នា សមាជិកសភាឥណ្ឌាលោក K Vanlalvena បាននិយាយថា មនុស្សជាង ១ពាន់នាក់ដែលភៀសខ្លួនពីអំពើហឹង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា បានឆ្លងចូលទៅក្នុងរដ្ឋរបស់ឥណ្ឌាចាប់តាំងពីចុងខែកុម្ភៈមក ។ ចំនួននេះ រួមបញ្ចូលទាំងប៉ូលីសមីយ៉ាន់ម៉ាប្រហែល២៨០នាក់ និងបុគ្គលិកនាយកដ្ឋានពន្លត់អគ្គិភ័យជាច្រើននាក់ ៕ ប្រភព៖ Reuters



