រុស្សី​ចាប់ផ្តើម​ការ​ផលិត​វ៉ាក់សាំង​ទី​៣​របស់​ខ្លួនជាផ្លូវការ​ ​សម្រាប់​បង្ការ​ជំងឺ​កូ​វី​ដ​-​១​៩

រុស្ស៊ី​៖​ ​រដ្ឋ​ម​ន្រ្តី​វិទ្យា​សា​ស្រ្ត ​និង​ការអប់រំ​ជាន់ខ្ពស់​រុស្ស៉ី ​លោក​ ​វ៉ា​ឡឺ​រី​ ​វ៉ា​ល​កូវ​ ​បាន​និយាយ​ថា​ ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ ជូ​ម៉ា​កូវ​ ​បាន​ចាប់ផ្តើម​ជា​ផ្លូវការ​ហើយ​នូវ​ ​ដំណើរការ​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​CO​V​I​D​-19 ​ទី​០​៣​ ​ដែល​មានឈ្មោះ​ថា​ ខូ​វី​វ៉ា​ក់ (​Co​v​i​V​a​c) ​។​
​វ៉ាក់សាំង​ ខូ​វី​វ៉ា​ក់ ​ត្រូវ​បាន​ចុះបញ្ជី​កាលពី​ខែកុម្ភៈ​កន្លងទៅ​ ​និង​ក្លាយ​ជា​វ៉ាក់សាំង​កូ​វី​ដ​-​១​៩​ទី​០​៣​របស់​ប្រទេស​រុស្ស៉ី ​បន្ទាប់ពី​វ៉ាក់សាំង​ S​put​n​i​k ​V​ ​ដែល​ជា​វ៉ាក់សាំង​រុស្ស៉ី​សម្រេច​បាន​ទីមួយ​ ​និង​វ៉ាក់សាំង​ ​E​p​i​V​a​c​Corona​ ​ដែល​ជា​វ៉ាក់សាំង​រុស្ស៉ី​សម្រេច​បាន​ទីពីរ​ ​។​ ​បច្ចុប្បន្ន​ ​វ៉ាក់សាំង​ ខូ​វី​វ៉ា​ក់ ​នេះ​ ​ត្រូវ​បាន​អ្នកជំនាញ​រុស្ស៉ី​ណែ​នាំឲ្យ​ប្រើ​សម្រាប់​អ្នក​នៅ​ក្រុម​អាយុ​ចាប់ពី​១​៨​ឆ្នាំ​ដល់​៦​០​ឆ្នាំ​ ​។​
​បើ​តាម​លោក​ ​វ៉ា​ឡឺ​រី​ ​វ៉ា​ល​កូវ​ រុស្ស៉ី​គ្រោង​នឹង​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​CO​V​I​D​-19 ​ឲ្យបាន​ជិត​៩​០​ដូ​ស​នៅ​ត្រឹម​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​១​ ​ដោយ​ក្នុង​នោះ​រួម​មាន​៨​៣​លាន​ដូ​ស​នៃ​វ៉ាក់សាំង​ S​put​n​i​k ​V​ ​និង​៥​.​៤​លាន​ដូ​ស​នៃ​វ៉ាក់សាំង​ ​E​p​i​V​a​c​Corona​ ​៕​ ​ប្រភព​៖​ S​put​n​i​k

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner