អ្នកមានការពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ហើយដែលមានអាការៈសង្ស័យនោះ សូមបងប្អូនអញ្ជើញទៅធ្វើតេស្តជំងឺកូវីដ-១៩
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ ដែលមានការពាក់ព័ន្ធផ្ទាល់ ឬប្រយោល ទៅនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ហើយដែលមានអាការៈសង្ស័យនោះ សូមបងប្អូនអញ្ជើញទៅធ្វើតេស្តជំងឺកូវីដ-១៩ ជាមួយនឹងក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ រៀងរាល់ថ្ងៃ ចាប់ពីម៉ោង ០៩:០០ព្រឹក ដល់១២:០០ ថ្ងៃត្រង់ និងពីម៉ោង ១៤:០០ រសៀល ដល់១៧:០០ ល្ងាច ឥតគិតថ្លៃ នៅតាមទីតាំងដូចខាងក្រោម ៖
១. សាលាវិទ្យាល័យ បឹងត្របែក ស្ថិតក្នុង សង្កាត់បឹងត្របែក ខណ្ឌចំការមន
២. សាលាវិទ្យាល័យបាក់ទូក (ចូលតាមច្រកចំហៀង)
ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ ៧ មករា
៣. សាលាបឋមសិក្សា សុភមង្គល ស្ថិតក្នុងភូមិតាងួនទី១
សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ (ក្រោយផ្សារស៊ិន
ជូរី បណ្តោះអាសន្ន)
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕





