អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ អំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បានទៅចូលហាងឈ្មោះ CHICHA San Chen សាខាអគារ Exchange Square ប្រញាប់ទៅធ្វើតេស្ដ

អត្ថបទដោយ៖
ធី ដា

ហាងឈ្មោះ CHICHA San Chen សាខាអគារ Exchange Square មានទីតាំងនៅផ្លូវលេខ ៦១, សង្កាត់វត្តភ្នំ, ខណ្ឌដូនពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ថា អ្នកដែលទៅហាងនោះ នៅថ្ងៃទី១៣មីនា ឆ្នាំ២០២១ ក្នុងចន្លោះម៉ោង ៣រសៀល ដល់ម៉ោង៤និង៤០នាទីរសៀល ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើ តេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner