​នៅ​ស​ប្តាហ៍​ក្រោយនេះ​ ​សហរដ្ឋអាមេរិក​នឹង​ចែកចាយ​វ៉ាក់សាំង​បង្ការ​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ Jo​h​n​son​ & Jo​h​n​son​ ​ចំនួន​១​១​លាន​ដូ​ស​ដើម្បី​ចាក់​ជូន​ពលរដ្ឋ​ខ្លួន

​អាមេរិក​៖​ ​សេតវិមាន​នៅ​ថ្ងៃសុក្រ​នេះ​ប្រកាស​ថា​ ​រដ្ឋាភិបាល​អាមេរិក​នឹង​ចែកចាយ​ ​វ៉ាក់សាំង​បង្ការ​វី​រុ​ស​កូរ៉ូ​ណា​ ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ Jo​h​n​son​ & Jo​h​n​son​ ​ចំនួន​១​១​លាន​ដូ​ស​នៅ​ស​ប្តាហ៍​ក្រោយ​ ​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​បន្ត​របស់​ខ្លួន​ ​ដើម្បី​ទទួល​បាន​នូវ​ការ​ចាក់​វ៉ាក់សាំង​ចំនួន​២​០​០​លាន​ដូ​ស​ដល់​ប្រជាជន​ក្នុងរយៈពេល​១​០​០​ថ្ងៃ​ដំបូង​នៃ​អាណត្តិ​របស់​លោក​ប្រធានាធិបតី​ ចូ ​បៃ​ដិ​ន​ ​។​

បើ​តាម​លោក​ ​ចេស​ ហ្ស៊ីអេ​ន​ (J​e​f​f​ ​Z​i​e​n​t​s) ​ជា​អ្នក​សម្របសម្រួល​កិច្ចការ​ឆ្លើយតបនឹង​ជំងឺ​កូ​វី​ដ​១​៩​របស់​សេតវិមាន​ ​សហរដ្ឋអាមេរិក​នៅតែ​ស្ថិតនៅ​លើ​ផ្លូវ​ ​ដើម្បី​សម្រេច​គោលដៅ​របស់​ខ្លួន​ ​ក្នុង​ការ​ធ្វើ​អោយ​មនុស្ស​ពេញវ័យ​ទាំងអស់​ ​ទទួល​បានការ​ចាក់​វ៉ា​ក់​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​នៅ​ត្រឹម​ចុងខែ​ឧសភា​ ​ឆ្នាំ​២​០​២​១​ខាងមុខនេះ​ ​។​ ​សម្រាប់​ក្រុមហ៊ុន​ ម៉ូឌែ​ណា​ ​និង​ ​ភី​ហ្វឺហ្ស៊ឺ ​បាន​អះអាង​ថា​ ​ពួកគេ​រំពឹង​ថា​ ​នឹង​អាច​ផ្គត់ផ្គង់​វ៉ាក់សាំង​បាន​២​២​០​លាន​ដូ​ស​ទៅតាម​គ្រោងទុក​នៅ​ក្នុង​ត្រីមាស​ទី​១​ ​ឆ្នាំ​២​០​២​១​ ​។​

ហើយ​កន្លងមក​នេះ​ ​ក្រុមហ៊ុន​ Jo​h​n​son​ & Jo​h​n​son​ ​ក៏​ធ្លាប់​បាន​អះអាង​ដែរ​ថា​ ​ខ្លួន​ត្រៀម​វ៉ាក់សាំង​ផលិត​បាន​ជាស្រេច​សរុប​២​០​លាន​ដូ​ស​ ​ប៉ុន្តែ​ការ​សម្រេច​ឲ្យ​ដឹកជញ្ជូន​ទៅកាន់​ទី​ណាខ្លះ​នោះ​ ​គឺ​ត្រូវ​រង់ចាំ​ការកំណត់​ពី​អាជ្ញាធរ​អាមេរិក​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner