​អភិបាល​រដ្ឋ​ចំនួន​២​៦​នាក់​ចេញ​សេចក្តីថ្លែង​ការណ៍​រួម​មួយ​ថ្កោលទោស​ការ​ប្រើ​ហិង្សា​ប្រឆាំង​នឹង​ពលរដ្ឋ​អាស៊ី​នៅ​សហរដ្ឋអាមេរិក

​អាមេរិក​៖​ ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ ​ដើម្បី​បញ្ជាក់​អំពី​ ​«​ទិវា​ជាតិ​នៃ​សកម្ម​ ​ភាព​ ​និង​ការផ្សះផ្សា​»​ ​នៅ​ថ្ងៃសុក្រ​ស​ប្តាហ៍​នេះ​ ​អភិបាល​រដ្ឋ​ចំនួន​២​៦​នាក់​នៅ​សហរដ្ឋអាមេរិក​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​រួម​មួយ​ថ្កោលទោស​ចំពោះ​ការ​ប្រើ​ហិង្សា​លើ​ជនជាតិ​អាមេរិក​ដើមកំណើត​អាស៊ី​ ​ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​កើន​ឡើង​ចាប់តាំង​ពី​ការ​ឆ្លង​រាតត្បាត​នៃ​វី​រុ​ស​កូ​វី​ដ​១​៩​មួយ​ឆ្នាំ​កន្លងទៅ​នេះ​ ​។​

បើ​តាម​សេចក្តីថ្លែង​ការណ៍​រួម​ខាងលើ​នេះ​ ​យើង​ថ្កោលទោស​រាល់​ការរើសអើង​ពូជសាសន៍​ ​និង​អំពើ​ហិង្សា​ ​រួម​ទាំង​ការ​ស្អប់ខ្ពើម​ប្រឆាំង​នឹង​សហគមន៍​ជនជាតិ​អាស៊ី​-​ប៉ាស៊ីហ្វិក​ដែល​នៅ​សហរដ្ឋអាមេរិក​ (​A​A​P​I​) ​របស់យើង​ ​ហើយ​យើង​ត្រូវតែ​ធ្វើ​ប​ន្ថ​ម​ទៀត​ ​ដើម្បី​ការពារ​ ​ការ​លើកស្ទួយ​ ​និង​គាំទ្រ​សហ​គម​អាស៊ី​-​អាមេរិក​ ​។​ ​សេចក្តីថ្លែង​ការណ៍​រួម​ដដែល​នេះ​បាន​សង្កត់ធ្ងន់​ថា​ ​ការ​បាត់បង់​គួរឲ្យ​សោកស្តាយ​នៃ​អ្នកជា​ទីស្រឡាញ់​នៅ​ទីក្រុង​អា​ត្លង់​តា​ ​ដែល​ធ្វើឲ្យ​មនុស្ស​៨​នាក់​ស្លាប់​ ​រាប់បញ្ចូល​ទាំង​ជនជាតិ​អាមេរិក​ដើមកំណើត​អាស៊ី​៦​នាក់​ផង​នោះ​ ​គឺជា​ផ្នែក​នៃ​សោកនាដកម្ម​ដ៏​ឈឺចាប់​ ​និង​យូរអង្វែង​នៃ​ទង្វើ​ស្អប់ខ្ពើម​ទៅលើ​ជនជាតិ​អាមេរិក​ដើមកំណើត​អាស៊ី​នៅ​សហរដ្ឋអាមេរិក​ទូទាំង​សហគមន៍​ ​។​

​សូម​បញ្ជាក់​ថា​ ​យោង​តាម​ ​Stop​ ​A​A​P​I​ ​Hate​ ​ដែល​ជា​អង្គការសង្គម​មិន​រក​ប្រាក់ចំណេញ​ ​មាន​មូលដ្ឋាន​នៅ​រដ្ឋ​កា​លី​ហ្វញ៉ា ​កំពុង​កត់ត្រា​ ​និង​ចងក្រង​សកម្មភាព​អំពើ​ហិង្សា​លើ​ពលរដ្ឋ​អាមេរិក​ដើមកំណើត​អាស៊ី​-​ប៉ាស៊ីហ្វិក​ថា​ ​ខ្លួន​ទទួល​បាន​របាយការណ៍​ជិត​៣​ពាន់​៨​រយ​ករណី​នៃ​ការវាយប្រហារ​ ​ឬ​ការ​រំលោភបំពាន​ទៅលើ​ប្រជាជន​អាស៊ី​ចាប់ពី​ខែ​មីនា​ ​ឆ្នាំ​២​០​២​០​ ​ដល់​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ​


ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner