អ្នកពាក់ព័ន្ធទីតាំងចំនួន១០នៅរាជធានីភ្នំពេញ សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែកឬទៅធ្វើតេស្តរកមេរោគកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅឬធ្លាប់មានការ ពាក់ព័ន្ធទីតាំងចំនួន១០ដែលមានហានិភ័យខ្ពស់ សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ឬប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ-១៩ ។ យោងតាមការបញ្ជាក់ពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ គិតត្រឹមព្រឹកថ្ងៃ២៧ខែមីនា ឆ្នាំ២០២១ នេះ មានទីតាំងចំនួន១០ ដែលបានកំណត់សម្រាប់ឱ្យអ្នកពាក់ព័ន្ធចូលរួមដាក់ខ្លួនឱ្យនៅដោយលែក និងទៅធ្វើតេស្តសំណាករកមេរោគនៃជំងឺកូវីដ-១៩ ក្នុងនោះរួមមាន៖

១- មន្ទីរសំរាកព្យាបាលនិងសម្ភព ឡាំ ប៊ុនថន៖ អ្នកវិជ្ជមានជំងឺកូវីដ-១៩ បានទៅទទួលេសេវានៅទៅនោះ ដែលស្ថិតទីតាំងផ្ទះលេខ ៣៤៨ ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។អ្នកពាក់ព័ន្ធចាប់ពីថ្ងៃទី ២០ ដល់ ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១។

២-មជ្ឈមណ្ឌល ថែរក្សាសម្ផស្ស Airlee Beauty Center ស្ថិតនៅ ផ្លូវម៉ៅសេងទុង, សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនអ្នកពាក់ព័ន្ធនៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១ ម៉ោង ១២:៤៥ (អ្នកវិជ្ជមាន មេរោគកូវីដ១៩ បានទៅកាន់ទីតាំងនេះ)។

៣- មន្ទីរពហុព្យាបាល និង សម្ភព អង្គរ ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៤៩៩, ផ្លូវ វេងស្រេង, សង្កាត់ ចោមចៅ, ខណ្ឌ ពោធិ៍សែនជ័យអ្នកវិជ្ជមានមេរោគកូវីដ១៩ បានទៅកាន់ទីតាំងនេះ នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១។

៤-សណ្ឋាគារ Palace Gate Hotel មានទីតាំងស្ថិតនៅ ផ្លូវ២៤០, សង្កាត់ជ័យជំនះ, ខណ្ឌដូនពេញ (ក្បែរព្រះបរមរាជវាំង)អ្នកឆ្លងមេរោគកូវីដ បានទៅកាន់ទីតាំងនៅនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២១ ម៉ោងប្រហែល ១៦:៥០។

៥-ហាងលក់ផ្លែឈើ ឡោ ម៉ុយសេង ដែលមានទីតាំងនៅ ផ្ទះលេខ៥២៣, ផ្លូវ ព្រះមុនីវង្ស, សង្កាត់ បឹងកេងកង១, ខណ្ឌ ចំការមន ។ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ ម៉ោងប្រហែល ១១ យប់។

៦-ហាង CHICHA San Chen សាខាអគារ Exchange Square ផ្លូវលេខ ៦១, សង្កាត់វត្តភ្នំ, ខណ្ឌដូនពេញ។អ្នកពាក់ព័ន្ធនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ក្នុងចន្លោះម៉ោង ១៥:០០ ដល់ម៉ោង ១៦:៤០។

៧-ហាងកាហ្វេ Starbuck សាខា ផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល (Chip Mong Noro Mall) ស្ថិតនៅផ្លូវនរោត្តម។នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ម៉ោង ១៦:០០។

៨- Carl’s Jr ស្ថិតនៅផ្ទះលេខ៥៥, ផ្លូវ៣១០ កែង ផ្លូវប៉ាស្ទរ័, សង្កាត់ បឹងកេងកង១ ខណ្ឌចំការមន។ ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១ ម៉ោង ១៧:៤០។

៩-ហាងលក់ស្បែកជើង crocs សាខាអគារ Exchange Square ផ្លូវលេខ ៦១, សង្កាត់វត្តភ្នំ, ខណ្ឌដូនពេញ។អ្នកពាក់ព័ន្ធនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ក្នុងចន្លោះម៉ោង ២:៣០ ដល់ម៉ោង ៣:៣០រសៀល។

១០-ផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល (Chip Mong Noro Mall) ស្ថិតនៅផ្លូវនរោត្តមនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។

សូមបញ្ជាក់ថា អ្នកពាក់ព័ន្ធ អាចអញ្ជើញទៅទីតាំងដែលយកសំណាក ដើម្បីធ្វើតេស្ដរកមេរោគ កូវីដ-១៩ គឺចាប់ផ្ដើមធ្វើការពីម៉ោង ៩:០០ ដល់ម៉ោង ១២ :00 និងពីម៉ោង ២:០០ ដល់ម៉ោង ៥:០០ នៅវិទ្យាល័យ បាក់ទូក, វិទ្យាល័យ បឹង ត្របែក , មណ្ឌលសុខភាពចាក់អង្រែក្រោម ,មន្ទីរ ពេទ្យខ្មែរ-សូវៀត ,សាលាបឋមសិក្សា សុភមង្គល ស្ថិតក្នុងភូមិតាងួនទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ (ក្រោយផ្សារស៊ិន ជូរីបណ្តោះអាសន្ន)និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner