ស្ថានទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ បាននាំយកផលិតផលខ្មែរជាង ៦០មុខ​ដាក់តាំង​បង្ហាញ​ និងលក់នៅក្នុងព្រឹត្តិការណ៍ Diplomatic Red Cross Bazzar លើកទី៥៤ ដែលរៀបចំឡើងនៅព្រឹកថ្ងៃទី២៧ មីនា ២០២១ ក្រោមព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់ព្រះអង្គម្ចាស់ក្សត្រីមហាចក្រី សិរិនថន

អត្ថបទដោយ៖
AMS OneMinute

ព្រឹត្តិការណ៍នេះ​ នឹងត្រូវធ្វើឡើងរយ:ពេល​បីថ្ងៃ (២៧-២៩ មីនា)​ នៅផ្សារទំនើប Siam Paragon ដោយមានការចូលរួមពីស្ថានទូតនានាចំនួន​៥១ រួមទាំងកម្ពុជា​ ដើម្បីរៃអង្គាសថវិកាសម្រាប់គាំទ្រដល់សកម្មភាពមនុស្សធម៌របស់ព្រះរាជវង្សានុវង្ស នៅក្រោមគម្រោងអង្គការកាកបាទក្រហមថៃ។

ព្រឹត្តិការណ៍ Diplomatic Red Cross Bazzar​ ត្រូវបានប្រារព្ធលើកដំបូងក្នុងឆ្នាំ១៩៦៧។

📷 ស្ថានទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ

ads banner