ថៃ​៖​ ​ខេត្ត​ចំនួន​២​០​ ​ខ្យល់​គ្មាន​សុវត្ថិភាព​ ​ខណៈ​ការ​ឆ្លង​កូ​វី​ដ​១​៩​នៅតែ​ច្រើន​ ​ក្នុង​ប្រទេស​

ប៉ុន្មាន​ស​ប្តាហ៍​ចុងក្រោយ​មកនេះ​ ​បើ​ទោះបីជា​ប្រទេស​ថៃ​នៅតែ​មានការ​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​ក្នុងចំនួន​ច្រើន​ ​១​ថ្ងៃ​ ​អាច​មាន​ចាប់ពី​រាប់​សិប​នាក់​ដល់​ជាង​១​០​០​នាក់​ ​ឬ​ថ្ងៃ​ខ្លះ​ឈាន​ដល់​២​០​០​នាក់​ក៏ដោយ​ ​មាន​ខេត្ត​ចំនួន​២​០​នៅ​ប្រទេស​ថៃ​កំពុង​រងគ្រោះ​ពី​គុណភាព​ខ្យល់​ដែល​គ្មាន​សុវត្ថិភាព​ ​សំដៅ​លើ​ភាគ​លម្អិត​នៃ​ខ្យល់​ពុល​ ​P​M​2.5 ​នេះ​បើ​តាម​ការិយាល័យ​គ្រប់គ្រង​គុណភាព​ខ្យល់​និង​ស​ម្លេ​ង​របស់​ថៃ​ ​កាលពី​ថ្ងៃសៅរ៍​ ​ទី​២​៧​ ​មីនា​ ​ម្សិលមិញ​។​

​ខេត្ត​ទាំង​២​០​ដែល​មានការ​បំពុល​ខ្យល់​ក​ម្រិ​ត​ខ្ពស់​នោះ​រួម​មាន​ C​h​i​an​g​ R​a​i​, ​Ma​e​ ​H​on​g​ ​Son​, C​h​i​an​g​ ​Ma​i​, N​an​, ​P​h​r​a​e​, U​t​tar​a​d​it​, Suk​h​o​thai​, ​P​hit​s​an​u​l​ok, ​Kam​p​h​a​e​n​g​ ​P​h​e​t​, ​Non​g​ K​h​a​i​ ​L​o​e​i​, N​a​k​h​on ​P​h​an​o​m​, S​a​kon N​a​k​h​on, K​h​on K​a​e​n, K​a​l​a​sin​, Ro​i​ ​E​t​, C​h​a​i​y​a​p​hum​, Ubon ​Rat​chat​h​an​i​, N​a​k​h​on ​Rat​c​has​i​ma​ ​និង​ ​Bur​i​ram​ ​។​

​យ៉ាងណាក៏ដោយ​ ​រាជធានី​-​ខេត្ត​ដែល​មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ច្រើន​នោះ​ ​មិន​ត្រូវ​បាន​ព្រមាន​ពី​ខ្យល់​ពុល​ទេ​ ​ដូចជា​ ​បាងកក​ ​និង​ ​សា​មុត​ ​សា​ខន​ ​ជាដើម​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​ជំងឺ​កូ​វី​ដ​១​៩​ ​ម្សិលមិញ​នេះ​ ​ថៃ​រក​ឃើញ​ឆ្លង​៨​០​នាក់​ទៀត​ ​និង​ស្លាប់​ម្នាក់ទៀត​ ​ខណៈ​ដែល​អ្នក​កូ​វី​ដ​១​៩​សរុប​ក្នុង​ប្រទេស​ ​កើន​ដល់​២​៨​៦​៥​៧​នាក់​ ​ស្លាប់​៩​៣​នាក់​៕​ ​ប្រភព​ពី​ ​T​h​e​ ​Nation​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner