អាជ្ញាកណ្ដាលមិនឱ្យគ្រាប់បាល់ Ronaldo ធ្វើអោយ Portugal ២:២ Serbia នៅវគ្គជម្រុះ World Cup

ការប្រកួតបាល់ទាត់វគ្គជម្រុះ FIFA World Cup 2022 កាលពីបយ់មិញ Serbia ២:២ Portugal ធ្វើអោយកីឡាករខ្សែប្រយុទ្ធ Cristiano Ronaldo បានដើរចេញពីទីលានទាំងមិនទាន់ចប់ការប្រកួតផង ក្រោយពីអាជ្ញាកណ្ដាលមិនឱ្យគ្រាប់បាល់ទាត់បញ្ចូលទីរបស់គេនៅចុងម៉ោង ។


ព័រទុយហ្គាល់ ធ្វើបានល្អនៅវគ្គទី១ ដោយកីឡាករ Diogo Jota រកបាន២គ្រាប់ម្នាក់ឯងនៅនាទីទី១១ និងទី៣៦ ។ ប៉ុន្តែចូលដល់វគ្គទី២ កីឡាករ Aleksandar Mitrovic រកបាននៅនាទីទី៤៦ និងមួយគ្រាប់ទៀតរកបានដោយកីឡាករ Filip Kostic នៅនាទីទី៦០ ធ្វើអោយក្រុមទាំង២ស្មើគ្នា២ទល់២ ចែកគ្នាម្នាក់មួយពិន្ទុឈរកំពូលតារាងដោយមាន៤ពិន្ទុដូចគ្នា ក្នុងពូល A ។

រីឯការប្រកួតគូរផ្សេងទៀត Ireland 0:1 Luxemborg , Czech Republic 1:1 Belgium , Belarus 4:2 Estonia , Norway 0:3 Turkey , Montenegro 4:1 Gibraltar , Netherlands 2:0 Latvia , Russia 2:1 Slovenia , Croatia 1:0 Cyprus , Slovakia 2:2 Malta ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner