ខ្សែបំរើក្រុមតោកំណាចអង់គ្លេសមួយរូបនឹងអវត្តមាន ក្នុងពាន Euro ២០២០ ដោយបញ្ហារបួស
អត្ថបទដោយ៖
ចាន់ វិចិត្រ

អ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate បានលើកឡើងថា ខ្សែបម្រើ Jordan Henderson អាចនឹងអវត្តមាន Euro ២០២០ ដោយសារបញ្ហារបួស ។


ខ្សែបំរើរូបនេះ បានទទួលការវះកាត់ កាលពីខែមុន នឹងត្រូវបានអវត្តមានយ៉ាងហោចណាស់ ៥ សប្តាហ៍ ។ លោក Southgate បាននិយាយថា បន្ទាប់ពីវះកាត់រួចអាចពន្យាពេលរហូតដល់ខែមិថុនា ។

គួរបញ្ជាក់ថា ក្រុមតោកំណាចអង់គ្លេស ក៏មានភារកិច្ចនៅវគ្គជម្រុំ FIFA World Cup ដែរ គឺយប់នេះត្រូវជួបក្រុមម្ចាស់ផ្ទះ Albania នៅកីឡដ្ឋាន Arena Kombetare វេលាម៉ោង២៣:០០ ។
សូមបញ្ជាក់ថា ក្រុមអង់គ្លេស កំពុងឈរលេខ១ នៅពូល I ខណៈក្រុម Albania លេខ២ ឆ្លងកាត់មួយប្រកួតដូចគ្នា ៕

ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។