​ជន​សង្ស័យ​បំ​ផ្ទុះ​គ្រាប់បែក​អត្តឃាត​ពីរ​នាក់​បើក​ការវាយប្រហារ​លើ​ព្រះវិហារ​កាតូលិក​មួយ​នៅ​ឥណ្ឌូណេស៊ី​ ​បណ្តាល​អោយ​មនុស្ស​១​៤​នាក់​រង​របួស

​ឥណ្ឌូណេស៊ី​៖​ ​ប៉ូលីស​ ​និង​សាក្សី​បាន​និយាយ​ថា​ ​អ្នក​បំ​ផ្ទុះ​គ្រាប់បែក​អត្តឃាត​ពីរ​ ​នាក់​បាន​បំ​ផ្ទុះ​គ្រាប់បែក​នៅ​ខាងក្រៅ​ព្រះវិហារ​កាតូលិក​មួយ​ ​ក្នុង​ទីក្រុង​Ma​k​ass​ar​ ​ហើយ​ជា​លទ្ធផល​នោះ​ ​បណ្តាល​អោយ​មនុស្ស​១​៤​នាក់​ទទួលរង​របួស​ ​។​

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ ​លោក​ឧត្តមសេនីយ៍​ ​Ar​go​ ​Y​u​w​o​no​ ​បាន​និយាយ​នៅ​ក្នុង​សន្និសីទកាសែត​មួយ​នៅ​ទីក្រុង​ហ្សា​កា​តា​ថា​ ​ជនរងគ្រោះ​បាន​រង​របួស​នៅត្រង់​ក​ ​ទ្រូង​ ​និង​ជើង​ ​ហើយ​លោក​មិន​អាច​បញ្ជាក់​ពី​ចំនួន​អ្នក​ស្លាប់​បានទេ​នៅ​ពេលនេះ​ ​។​ ​អ្នកនាំពាក្យ​ប៉ូលីស​តំបន់​ ​South​ Su​law​e​s​i​ ​លោក​ ​Me​r​dis​yam​ ​បាន​ប្រាប់​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ថា​ ​ក្រុមជំនុំ​កំពុង​ស្ថិតនៅ​ក្នុង​ព្រះវិហារ​ដើម្បី​ប្រារព្ធ​ធ្វើបុណ្យ​អេ​ស​ធើ​រ​ ​នៅ​ពេល​មាន​ហេតុការណ៍​ផ្ទុះ​កើតឡើង​ ​។​

ប៉ូលីស​បាន​និយាយ​ថា​ ​សមាជិក​បុគ្គលិក​ព្រះវិហារ​ ​៥​ ​នាក់​ ​និង​អ្នក​ថ្វាយបង្គំ​ ​៤​ ​នាក់​ស្ថិត​ ​ក្នុងចំណោម​អ្នក​រង​ ​របួស​ ​ហើយ​ដោយសារតែ​ការ​រឹតត្បិត​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​ ​នោះ​មាន​មនុស្ស​តិចតួច​ប៉ុណ្ណោះ​ដែល​ចូលរួម​ក្នុង​ពិធី​នេះ​៕​ ​ប្រភព​៖​ R​e​u​t​e​rs


ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner