​សហរដ្ឋអាមេរិក​ថ្កោលទោស​ចិន​ ​ជុំវិញ​ការ​ដាក់ទណ្ឌកម្ម​គ្មាន​មូលដ្ឋាន​ប្រឆាំង​ម​ន្រ្តី​អាមេរិក​ ​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធ​មនុស្ស​នៅ​តំបន់​ស៊ិន​ជាំ​ង

​អាមេរិក​៖​ ​រដ្ឋ​ម​ន្រ្តី​ការបរទេស​អាមេរិក​ ​លោក​ ​អាន់​តូ​នី​ ​ប្លី​ន​គែន​ ​ព្រមាន​ថា​ ​ការ​ដាក់ទណ្ឌកម្ម​ជា​លក្ខណៈ​សងសឹក​របស់​ចិន​ ​ប្រឆាំង​នឹង​ជនជាតិ​អាមេរិក​ពីរ​នាក់​នៅ​ក្នុង​ជម្លោះ​ដែល​កំពុង​កើន​ឡើង​លើ​ទង្វើ​របស់​ទីក្រុង​ប៉េកាំង​ ​ចំពោះ​ជនជាតិ​អ៊ុយ​ហ្គ័​រ​ ​គឺ​ ​«​គ្មាន​មូលដ្ឋាន​»​ ​ហើយ​វា​គ្រាន់តែ​ធ្វើ​អោយ​មាន​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅលើ​អំពើ​ប្រល័យពូជសាសន៍​នៅ​តំបន់​ស៊ិន​ជាំ​ង​ប៉ុណ្ណោះ​ ​។​

ការ​អះអាង​បែប​នេះ​របស់​លោក​ ​ប្លី​ន​គែន​ ​ធ្វើឡើង​បន្ទាប់ពី​ចិន​បាន​ប្រកាស​ដាក់ទណ្ឌកម្ម​ប្រឆាំង​នឹង​ជនជាតិ​អាមេរិក​ពីរ​នាក់​ជនជាតិ​កាណាដា​ម្នាក់​ ​និង​ស្ថាប័ន​តស៊ូ​មតិ​ ​ដើម្បី​ឆ្លើយតបនឹង​ការ​ដាក់ទណ្ឌកម្ម​ដែល​ធ្វើឡើង​ដោយ​ប្រទេស​ទាំងពីរ​នៅ​ស​ប្តាហ៍​នេះ​ ​ស្តីពី​ទង្វើ​របស់​ទីក្រុង​ប៉េកាំង​ចំពោះ​ជនជាតិ​ភាគតិច​អ៊ុយ​ហ្គ័​រ​ ​។​

យ៉ាងណាមិញ​ ​ប្រមុខ​ការទូត​អាមេរិក​រូប​នេះ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​ថា​ ​ការប៉ុនប៉ង​របស់​ចិន​ដើម្បី​បំភិតបំភ័យ​ ​និង​បំបិទមាត់​អ្នក​ដែល​និយាយ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​សេរីភាព​ជា​មូលដ្ឋាន​ ​គ្រាន់តែ​ជួយ​ដល់​ការ​ឃ្លាំមើល​អន្តរជាតិ​ដែល​កំពុង​កើន​ឡើង​លើ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ ​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ដែល​កំពុង​កើន​ឡើង​ប៉ុណ្ណោះ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner