រដ្ឋបាលខេត្តឧត្តរមានជ័យ ណែនាំឲ្យពង្រឹងការគ្រប់គ្រងនិងបែងចែកអ្នកជំងឺ នៅតាមសេវាសុខាភិបាលរដ្ឋនិងឯកជន

អត្ថបទដោយ៖
ហេង វណ្ណា

ឧត្តរមានជ័យ៖ តាមស្ថានភាពចំបាច់ចំពោះមុខនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងកើតមានក្នុងសហគមន៍ដ៍គួរឱ្យព្រួយបារម្ភ និងក្នុងគោលដៅ ចូលរួមទប់ស្កាត់ និងកាត់ផ្តាច់ខ្សែចម្លងទ្រង់ទ្រាយធំក្នុងសហគមន៍ និងពង្រឹងការអនុវត្តន៍វិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាលខេត្តឧត្តរមានជ័យ ចេញសេចក្តីណែនាំ ស្តីពីការពង្រឹងការគ្រប់គ្រង និងបែងចែកអ្នកជំងឺមុននឹងចូលពិនិត្យ ព្យាបាល សម្រាកព្យាបាលតាមមូលដ្ឋានសេវាសុខាភិបាលរដ្ឋ និងឯកជន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។

រដ្ឋបាលខេត្តឧត្តរមានជ័យ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បញ្ជាក់ថា មន្ទីរ សុខាភិបាលខេត្តត្រូវអនុវត្តន៍ភារកិច្ចចាំបាច់មួយចំនួនរួមមាន៖ ត្រូវបន្តពង្រឹងប្រតិបត្តិការគ្រប់គ្រង នឹងបែងចែកជំងឺ មុននឹងអនុញ្ញាតឱ្យអ្នកជំងឺចូលពិនិត្យ សម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាពឱ្យបានខ្ជាប់ខ្លួន និងជាប់ជាប្រចាំ ដោយអនុវត្តន៍តាមគោលការបច្ចេកទេស និងណែនាំម្ចាស់អាជីវកម្ម សុខាភិបាលនានា ក្នុងមូលដ្ឋានខេត្ត ត្រូវត្រួតពិនិត្យសុខភាពបឋម ដើម្បីបែងចែកជំងឺមុននឹងអនុញ្ញាតឱ្យអ្នកជំងឺចូលពិនិត្យ ពិគ្រោះព្យាបាល និងសម្រាកព្យាបាល នៅតាម ទីតាំងរបស់ខ្លួន ក្នុងករណីសង្ស័យត្រូវទាក់ទងបន្ទាន់ មកក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត។

ត្រូវណែនាំដល់គ្រប់ឱសថស្ថាន ឱសថស្ថានរងទាំងអស់ មុននឹងលក់ឱសថឫបរិក្ខាពេទ្យនានាជូនអតិថិជន ជាចាំបាច់ត្រូវសាកសួរព័ត៍មានឱ្យ បានជាក់លាក់ (ត្រូវមានវេជ្ជបញ្ជាត្រឹមត្រូវ)។ ត្រូវណែនាំឱ្យមានការប្រើប្រាស់ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ១៩ នៅគ្រប់មូលដ្ឋានសេវាសុខាភិបាលទាំងអស់ ដើម្បីបង្កើនប្រសិទ្ធិភាព និងល្បឿននៃការបង្ការ ទប់ស្កាត់ហានិភ័យ នៃការឆ្លងរីករាលដាលជំងឺកូវីដ.១៩ ត្រូវពង្រឹងការអនុវត្តន៍វិធានអនាម័យ ការរក្សាគម្លាតសុវត្ថិភាព ស្របតាមវិធាន សុខាភិបាល៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner