ការជួសជុល និង អ៊ុតកៅស៊ូផ្លូវ ១៦ខ្សែ ក្នុងខណ្ឌដូនពេញ ១៦ខ្សែ ត្រូវបានបញ្ចប់ហើយ

ភ្នំពេញៈការជួសជុល និងអ៊ុតកៅស៊ូកំណាត់ផ្លូវទាំង២៩ខ្សែ ដែលទទួលរងការខូចខាតក្រោយជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននឹងកំពុងបន្តធ្វើយ៉ាងសកម្មទៅតាមគម្រោង ដែលបានគ្រោងទុក។ ដែលក្នុងនេះ មានចំនួន១៦ខ្សែ បានធ្វើការជួលជុល និងអ៊ុតកៅស៊ូឡើងវិញបញ្ចប់នៅត្រឹមថ្ងៃ២៨មីនានេះ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថារដ្ឋបាលរាជធានីភ្នំពេញ ថ្ងៃនេះបានអ៊ុតកៅស៊ូផ្លូវជុំវិញរង្វង់មូលគួចកាណុង (ស្តាតចាស់) និងបានបន្តការអ៊ុតកៅស៊ូផ្លូវលេខ៤៧បន្តទៀត ដោយចាប់ផ្តើមពីរង្វង់មូលស្ដាតចាស់រហូតមកដល់វត្តភ្នំ ក្នុងខណ្ឌដូនពេញហើយជាគម្រោងត្រូវបញ្ចប់ នៅល្ងាចថ្ងៃ២៧ ខែមីនា ផងដែរ។បន្តពីនេះក្រុមការងារនឹងបន្តទៅធ្វើការជួលជុល និងអ៊ុតកៅស៊ូនៅក្នុងមូលដ្ឋានខណ្ឌទួលគោកបន្តទៀត។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងទៀតថា ក្រោយជំនន់ទឹកភ្លៀងស្រកអស់ផ្លូវចំនួន២៩ខ្សែ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបានទទួលរងការខូចខាត ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង ផ្លូវដែលខូចខាតទាំងអស់​ត្រូវជួសជុលកែលំអរឡើងវិញ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធរក៏ដូចមន្ត្រីជំនាញបានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរចំពោះការរំខានដោយមានការបិទផ្លូវ ឬបិទទីតាំងបណ្តោះអាសន្ននៅពេលការដ្ឋានចាប់ដំណើរការ​៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner