ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលម៉ាស់ និងអាកុល ជាអំណោយក្នុង គ្រុប Telegram អ្នកឧកញ៉ា ប៉ោសំអឿន និងទទួលអំណោយជា TVBOX ពីលោក អ៊ឹង ស៊ីតាត វីឡា
ភ្នំពេញ ៖ ម៉ាស់ ចំនួន ១O ម៉ឺន ម៉ាស និង អាល់កុល ២០ កានស្មើនឹង ៤០០លីត្រ ជាអំណោយ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា ក្នុងគ្រុប Telegram អ្នកឧកញ៉ា ប៉ោសំអឿន ត្រូវបាន ឧកញ៉ា ថាច់ សុខវិជ័យ រួមដំណើរមាន ឯកឧត្តម ឧកញ៉ា សំ ប៊ន ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ, ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ, ឯកឧត្តម ហៀ ហ៊ីន និង ឯកឧត្តម ប្រាក់ និមល នាំយកមកប្រគល់ជូន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣O ខែ មីនា ឆ្នាំ២O21 នាទីស្តីការក្រសួងព័ត៌មាន ។
តាមការបញ្ជាក់របស់តំណាង គ្រុប Telegram អ្នកឧកញ៉ា ប៉ោសំអឿន នៅក្នុងគ្រុបនេះ មានសមជិកក្រុមចំនួន ៧៤៨ នាក់ ដែលបានរួមគ្នាជាថវិកា ទិញជាម៉ាស់ និង អាកុល ទាំង នេះ មកប្រគល់ជូនដល់ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដេីម្បីទុកបែងចែកជូនទៅដល់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងព័ត៌មាន ប្រើប្រាស់ជាប្រចាំថ្ងៃ។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការក្នុងក្រសួងព័ត៌មាន សូមថ្លែងអំណរអរគុណដ៏ជ្រាលជ្រៅជូន អ្នកឧកញ៉ា ប៉ោ សំអឿន ដែលបានគៀងគរ សប្បុរស ជន នៅក្នុងគ្រុប Telegram អ្នកឧកញ៉ា ប៉ោសំអឿន ផ្តល់អំណោយថ្លៃថ្លាជា ម៉ាស ចំនួន ១O ម៉ឺន ម៉ាស និង អាល់កុល ២០ កានស្មើនឹង ៤០០លីត្រ ជូនក្រសួង ព័ត៌មាន ។ ជាមួយនេះ ក៏ បានអំណរគុណដល់ អ្នកឧកញ៉ា, ឧកញ៉ា, ឯកឧត្តម លោកជំទាវ លោកស្រី លោក នាង កញ្ញា ក្នុងគ្រុប Telegram អ្នកឧកញ៉ា ប៉ោ សំអឿន ចំពោះសាមាន្យចិត្តសប្បុរសធម៌ គុណធម៌ ក្នុង ការចូលរួមចំណែក ប្រយុទ្ធប្រឆាំងកូវីត១៩ តាមរយះការពាក់ម៉ាស់ លាង បាញ់សំអាតដៃ ជាមួយអាកុលជាដេីម ។
ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា អំណោយជាម៉ាស និងអាកុល នាពេលនេះ ស្របពេលដែលក្រសួងព័ត៌មាន នឹងដំណេីរការបេីកយុទ្ធនាការថ្នាក់ជាតិ ក្នុង ការចាក់វ៉ាក់សំាងបង្ការជំងឺកូវីត១៩ នាពេលខាងមុខនេះ ដែលរហូតមកដល់ពេលនេះ មាន មន្រ្តីរាជការ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បានចុះឈ្មោះក្នុងការចាក់វ៉ាក់សាំង ដោយ ស្មគ្រ័ចិត្តបានចំនួនជិត ៥ ពាន់នាក់ ហេីយ។
ដោយឡែកនៅព្រឹកថ្ងៃដដែលនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានទទួលជួប និងទទួលអំណោយជាសំភារះបែបទំនើប អាចបេីកមេីលប៉ុស្ត៏ទូរទស្សន៏ បាននៅគ្រប់ទី កន្លែងដែលមានប្រពន្ធ័ Internet ពីលោកឧត្តមសេនីយ៏ អ៊ឹង ស៊ីតាត វីឡា នាយករង នាយក ដ្ឋានអភិវឌ្ឍន៏ ក្រសួងការពារជាតិ និងជាអនុប្រធានទី៤ សមាគមអតីតយុទ្ធជនកម្ពុជា។
នៅក្នុងឱកាសនោះ លោក អ៊ឹង ស៊ីតាត វីឡា បានជម្រាបជូនពីការងារមួយចំនួន ក្នុងនោះមាន ក្រុមហ៊ុន វីឡា អ៊ែត វេីថាយ ខូអិលធីឌី បានធ្វេីកិច្ចសហការជាមួយ នាយក ដ្ឋានអភិវឌ្ឍន៏ ក្រសួងការពារជាតិ ក្នុងការផ្សព្វផ្សាយ និងរកទីផ្សារលក់ផលិតផល ជា សំភារះ បែបទំនើប TVBOX អាចបេីកមេីលប៉ុស្ត៏ទូរទស្សន៏ បាននៅ គ្រប់ទី កន្លែងដែល មានប្រពន្ធ័ Internet ហើយរាល់ប្រាក់កំរៃដែលទទួលបាន ទុកសម្រាប់ជួយ ដល់អតីតយុទ្ធជន ។
ប្រពន្ធ័ បច្ចេកវិទ្យានេះ គឺអាចអោយប្រជាពលរដ្ឋ បេីកមេីលប៉ុស្ត៏ ទូរទស្សន៏ នៅតាមតំបន់ឆ្ងាយៗ ទទួលបានដំណឹងថ្មីៗ ក៏ដូចជាប៉ុស្តីកំសាន្ត ជាច្រេីនសំបូរ បែប ។ សំភារះទាំងនេះ គឺទេីប តែនាំចូលពីប្រទេសចិន ជាជំហ៊ានសាកល្បងធ្វេីតេស្ត សិន បេីសិនជាល្អ ទេីបដាក់លក់ ហើយបើដំណេីរការលក់នៅក្នុងទីផ្សារប្រទេសកម្ពុជា បានល្អ នោះក្រុមហ៊ុន នឹងធ្វេីការនាំ ចូល ផ្តាច់មុខតែម្តង ។ ជាគោលការណ៏របស់ក្រុមហ៊ុន គឺជួយអ្នក ប្រជាពលរដ្ឋ ដែលគ្មាន ការងារធ្វេី អាចជួយលក់នូវរាល់សំភារះទាំងនេះបាន ដេីម្បីទទួល បានកំរៃ ចិញ្ចឹមជីវិត ។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានគាំទ្រនូវគម្រោងការងាររបស់ក្រុមហ៊ុន អ៊ែតវេីថាយ ខូអិលធីឌី ដែលនាំចូលនូវសំភារះបែបទំនេីបដែល មានជា អាយផេត ទូរសព្ឌ័ដៃ និង TV BOX អាចបេីកមេីលប៉ស្តិ៏ទូរទស្សន៏ជាច្រេីន រួមទាំងព័ត៌មានជាច្រេីន ទៀត។ ឯកឧត្តម រដ្ឋមន្រ្តី ជូនពរអោយកិច្ចសហការគ្នា រវាងក្រុមហ៊ុន វីឡា អ៊ែត វេីថាយខូ អិលធីឌី នាយកដ្ឋានអភិវឌ្ឍន៏ ក្រសួងការពារជាតិ ដំណេីរការងារទទួលបានជោគជ័យ ៕ ដោយ / គ្រី សម្បត្តិ