លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចុះពិនិត្យការស្នាក់នៅរបស់ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

នៅវេលាយប់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២១ លោកស្រី ពេជ ចន្ទមុន្នី សមាជិកគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជាប្រធានក្រុមដឹកនាំរួមក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ បានចុះពិនិត្យការរៀបចំកន្លែងស្នាក់របស់ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ ដើម្បីជួយសម្រួលក្នុងការរៀបចំកន្លែងស្នាក់នៅអោយបានសមរម្យ និងសំណេះសំណាល លើកទឹកចិត្ត ព្រមទាំងបានផ្តល់កម្លាំងចិត្តដល់ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ នៅក្នុងវិទ្យាល័យឥន្ទ្រទេវី ។

គួរបញ្ជាក់ផងដែរថា ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ បានចូលរួមយ៉ាងសកម្មក្នុងការយកសំណាកអ្នកដែលសង្ស័យក្នុងព្រឹត្តការណ៍សហគមន៍កន្លងមករួមទាំងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនេះផងដែរ ដែលនេះគឺជាការចូលរួមដោយយកបេះដូង ឆន្ទះ កម្លាំងកាយ កម្លាំងចិត្ត ចំណេះជំនាញ ដែលមានចូលរួមក្នុងការទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩ ដើម្បីប្រជាពលរដ្ឋ និងប្រទេសជាតិរួចផុតពីជំងឺកាចសាហាវមួយនេះ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner