ព្រះមហាក្សត្រប្រទានព្រះរាជទ្រព្យ២០ម៉ឺនដុល្លារជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់រៀបចំមន្ទីរពេទ្យ <<ហ្លួងម៉ែ>>
អត្ថបទដោយ៖
ធី ដា
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជសារចុះថ្ងៃទី៣០មីនាឆ្នាំ២០២១ បានបញ្ជាក់ថា ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិច ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជួយទ្រទ្រង់ដល់ដំណើរការរៀបចំមន្ទីរពេទ្យ <<ហ្លួងម៉ែ>>។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
