អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១២៨លាន៧៩ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៨១ម៉ឺននាក់ និងជាសះស្បើយ១០៣លាន៩២ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១២៨លាន៧៩ម៉ឺន៦ពាន់៩០៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៨១ម៉ឺន៥ពាន់៨៩៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១០៣លាន៩២ម៉ឺន៣ពាន់៤៤៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣១លាន៩ម៉ឺន៧ពាន់១៥៤នាក់ ស្លាប់ចំនួន៥៦ម៉ឺន៤ពាន់១៣៨នាក់ និងជាសះស្បើយចំនួន២៣លាន៥៨ម៉ឺន៦ពាន់៧៩៦នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១២លាន៦៦ម៉ឺន៤ពាន់៥៨នាក់ ស្លាប់៣១ម៉ឺន៧ពាន់៩៣៦នាក់ និងជាសះស្បើយ១១លាន៧ម៉ឺន៤ពាន់៤៨៣នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១២លាន១៤ម៉ឺន៨ពាន់៤៨៧នាក់ ស្លាប់ចំនួន១៦ម៉ឺន២ពាន់៥០២នាក់ និងជាសះស្បើយ១១លាន៤៣ម៉ឺន២ពាន់៥២នាក់ ៕ ប្រភព៖ worldometers

