​ការ​ប​ង្រ្កា​ប​ដ៏​បង្ហូរ​ឈាម​របស់​យោធា​មី​យ៉ា​ន់​ម៉ា​ ​ធ្វើ​អោយ​ចំនួន​អ្នក​ស្លាប់​កើន​ដល់​៥​២​០​នាក់​ ​ខណៈ​ក្រុម​ឧទ្ទាម​ភាគតិច​គំរាម​វាយប្រហារ​រដ្ឋាភិបាល​យោធា

​មី​យ៉ា​ន់​ម៉ា​៖​ ​ការ​ស្លាប់​របស់​ជនស៊ីវិល​ក្នុង​ការ​បង្ក្រាប​របស់​យោធា​មី​យ៉ា​ន់​ម៉ា​ទៅលើ​ក្រុម​បាតុករ​នោះ​ ​បាន​កើន​ឡើង​ដល់​៥​២​១​០​នាក់​ហើយ​ ​ខណៈ​ដែល​ក្រុម​ឧទ្ទាម​ប្រដាប់ដោយ​អាវុធ​ភាគតិច​នៅ​ថ្ងៃអង្គារ​នេះ​ ​បាន​គំរាម​វាយប្រហារ​រដ្ឋាភិបាល​យោធា​ ​ប្រសិនបើ​មិន​បញ្ឈប់​សកម្មភាព​ដ៏​សាហាវ​នេះ​ ​។​

សមាគម​ជំនួយ​អ្នកទោស​នយោបាយ​ (​A​A​P​P​) ​បាន​និយាយ​ថា​ ​សរុប​ជនស៊ីវិល​ដែល​ត្រូវ​បាន​សម្លាប់​គិត​ត្រឹម​យប់​ថ្ងៃអង្គារ​ម្សិលមិញ​ ​មាន​ចំនួន​៥​២​១​នាក់​ ​ប៉ុន្តែ​ចំនួន​នេះ​នឹង​បន្ត​កើន​ឡើង​ទៀត​ ​ដោយសារ​នៅ​មាន​អ្នក​របួសធ្ងន់​ជាច្រើន​ ​។​ ​ជាមួយគ្នា​នេះ​ពលរដ្ឋ​មី​យ៉ា​ន់​ម៉ា​រាប់ពាន់​បាន​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ​ ​និង​កំពុង​លាក់ខ្លួន​នៅ​ក្នុង​ព្រៃ​ពី​ការវាយប្រហារ​តាម​ផ្លូវអាកាស​របស់​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​ ​។​ ​ជុំវិញ​បញ្ហា​នេះ​ដែរ​ ​នាយករដ្ឋមន្ត្រី​ថៃ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​បាន​បដិសេធ​ថា​ ​កម្លាំង​សន្តិសុខ​ប្រទេស​របស់​លោក​ ​បាន​បញ្ជូន​ជនភៀសខ្លួន​ទៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​វិញ​ ​ដែល​បាន​ឆ្លង​ដែន​ចូល​ប្រទេស​ថៃ​ពី​ការវាយប្រហារ​តាម​ផ្លូវអាកាស​របស់​យោធា​មី​យ៉ា​ន់​ម៉ា​ ​។​

លោក​ ​ប្រា​យុទ្ធ​ ​បន្ថែម​ថា​ ​រដ្ឋាភិបាល​របស់​លោក​បាន​ត្រៀម​ជំរំ​រួចរាល់​ហើយ​ ​សម្រាប់​ដាក់​ជនភៀសខ្លួន​មកពី​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ហើយ​បើ​តាម​អាជ្ញាធរ​ថៃ​នោះ​ ​ជនភៀសខ្លួន​មី​យ៉ា​ន់​ម៉ា​ប្រមាណ​៣​ពាន់​នាក់​បាន​ឆ្លង​ដែន​ចូល​ទឹកដី​ថៃ​កាលពី​ថ្ងៃអាទិត្យ​ចុង​ស​ប្តាហ៍​មុននេះ​ ​។​ ​ដោយឡែក​សារ​ព័ត៌មាន​មី​យ៉ា​ន់​ម៉ា​ ​អ៊ី​រ៉ា​វ៉ា​ឌី​ ​បាន​ផ្សាយ​ថា​ ​ជនជាតិ​ភាគតិច​ខា​រិន​ជាង​១​ម៉ឺន​នាក់​បាន​រត់ចោល​ផ្ទះសម្បែង​របស់​ខ្លួន​ពី​ការវាយប្រហារ​តាម​ផ្លូវអាកាស​របស់​យោធា​នៅ​ស្រុក​ ​ផា​ពុន​ ​ក្នុង​រដ្ឋ​ខា​រិន​ ​៕​ ​ប្រភព​៖​ ​A​P

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner