​លោក​ ចូ ​បៃ​ដិ​ន​ ​បញ្ចេញ​ផែនការ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​មាន​ទំហំ​ទឹកប្រាក់​២​ទ្រី​លាន​ដុល្លារ​ ​ដើម្បី​ធ្វើ​ទំនើបកម្ម​បណ្ដាញ​ដឹកជញ្ជូន​ ​ការបង្កើត​ការងារ​ ​និង​បង្កើន​ការ​វិនិយោគនៅសហរដ្ឋអាមេរិក

​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​បញ្ចេញ​ផែនការ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​ដែល​មាន​កញ្ចប់​ថវិកា​ទំហំ​២​ទ្រី​លាន​ដុល្លារ​នៅ​ថ្ងៃពុធ​នេះ​ ​ដើម្បី​ធ្វើ​ទំនើបកម្ម​បណ្ដាញ​ដឹកជញ្ជូន​ ​ការ​បង្កើត​ការងារ​រាប់​លាន​កន្លែង​ ​និង​បង្កើន​ការ​វិនិយោគ​ ​ដែល​អាច​ជំរុញ​ឱ្យ​សហរដ្ឋអាមេរិក​ទប់ទល់​ឥទ្ធិពល​ចិន​នៅ​លើ​ឆាក​សេដ្ឋកិច្ច​សកល​ ​។​

គោល​នយោបាយ​នៅ​ដំណាក់កាល​ដំបូង​នៃ​រដ្ឋបាល​លោក​ ចូ ​បៃ​ដិ​ន​ ​គឺ​កម្មវិធី​ “​Build​ ​Back​ ​Better​” ​ឬ​ “​កសាង​ត្រឡប់មកវិញ​កាន់តែ​ប្រសើរ​” ​ដែល​រូបលោក​បាន​កំណត់​ផែនការ​នេះ​ ​នៅ​អំឡុង​ពេល​ថ្លែង​សន្ទរកថា​ក្នុង​ទីក្រុង​ភី​ត​ស្បឺ​ក​ (​Pit​t​s​bur​g​) ​ដើម្បី​បកស្រាយ​លំអិត​ពី​កា​របោះ​ទុន​វិនិយោគ​ដ៏​ធំសម្បើម​ ​មិនធ្លាប់​មាន​ក្នុងរយៈពេល​៨​ឆ្នាំ​មកនេះ​ ​។​ ​ពាក់ព័ន្ធ​នឹង​ផែនការ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​និយាយ​ថា​ ​នៅ​ថ្ងៃនេះ​ ​ខ្ញុំ​ស្នើ​ឡើង​នូវ​ផែនការ​មួយ​សម្រាប់​ជាតិ​… ​ដែល​នឹង​កសាង​សេដ្ឋកិច្ច​ដ៏​មាន​តម្លា​ភាព​… ​ផ្ដល់​ឱ្យ​អ្នកគ្រប់គ្នា​នូវ​ឱកាស​ជោគជ័យ​ ​ហើយនឹង​បង្កើត​សេដ្ឋកិច្ច​មួយ​មាន​ភាព​រឹង​មាំ​បំផុត​ ​ដែល​ពឹង​លើ​ខ្លួនឯង​ ​និង​សេដ្ឋកិច្ច​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នៅ​ក្នុង​ពិភពលោក​ ​។​

បើ​តាម​ផែនការ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ខាងលើ​នេះ​ ​ទឹកប្រាក់​៦​២​០​ពាន់​លាន​ដុល្លារ​នឹង​ត្រូវ​ផ្គត់ផ្គង់​ដល់​វិ​ស​័​យ​ដឹកជញ្ជូន​ ​ក្នុង​នោះ​រួម​មាន​ទាំង​ការ​កែ​លម្អ​ផ្លូវ​ប្រវែង​៣​ម៉ឺន​២​ពាន់​គីឡូម៉ែត្រ​ ​ការ​ជួសជុល​ស្ពាន​រាប់ពាន់​កន្លែង​ ​និង​បង្កើន​កញ្ចប់​ថវិកា​សម្រាប់​សេវា​ដឹកជញ្ជូន​សាធារណៈ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner