ថ្នាក់ដឹកនាំមន្ត្រីរាជការ ខេត្តស្វាយរៀង ចូលរួមចាក់វ៉ាក់សាំង ការពារជំងឺ កូវីដ-១៩

អត្ថបទដោយ៖
ធី ដា

ខេត្តស្វាយរៀង ៖ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ១៩ ក្របខ័ណ្ឌទូទាំង ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១ ខែ មេសា ឆ្នាំ២០២១ បានចូលរួមចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ប្រភេទ Sinovac ក្នុងគោលការណ៍ស្ម័គ្រចិត្ត ជាមួយគ្នានេះ ក៏មានការចាក់ជូន ដល់សមាជិក ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា សាលាខេត្ត ស្ថិតនៅសាលប្រជុំធំអាគា “ឃ” សាលាខេត្តស្វាយរៀង ផងដែរ ។

តាមការឲ្យដឹង ពីមន្ត្រីសាលាខេត្តស្វាយរៀង បានឲ្យដឹងថា វ៉ាក់សាំងស៊ីណូវ៉ាក់នេះ ចាក់បានចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ហើយថ្ងៃនេះ ជាថ្ងៃទី១ នៃការបើកឆាកយុទ្ធនាការ ចាក់ថ្នាំបង្ការជំងឺកូវីដ១៩ ប្រភេទ Sinovac ដែលបានប្រព្រឹត្តិទៅ ក្នុងក្របខ័ណ្ឌទូទាំងទាំងប្រទេស ក្រោមការគិតគូ និងដឹកនាំដ៏ឈ្លាសវៃ របស់អគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីសុខមាលភាព របស់ប្រជាជនកម្ពុជា ក្នុងនោះ ខេត្តស្វាយរៀង គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំង បានរៀបចំចាក់ជូន ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាលាក្រុង-ស្រុក ទូទាំង៨ ក្នុងខេត្តស្វាយរៀង ទៅតាមពេលវេលា និងទីកន្លែងដែលរដ្ឋក្រុង ស្រុក បានបែងចែក ក្នុងការចាក់វ៉ាក់សាំងជូន ដោយផ្អែក លើគោលការស្ម័គ្រចិត្ត ។

ឯកឧត្តមបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀង បានឲ្យដឹងថា ខេត្តស្វាយរៀង បានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ក្នុងដំណាក់កាលទី១ ជូនដល់កងកម្លាំងទាំងបីប្រភេទ មាននគរបាល ទាហាន កងរាជអាវុធហត្ថ មន្ត្រីរាជការ បានជាង ៤ពាន់នាក់ ហើយគិតត្រឹមនៅថ្ងៃទី៣១ មីនា ម្សិលមិញនេះនិងបន្តចាក់បន្តបន្ទាប់ទៀត នៅទូទាំង៨ស្រុក ក្រុងក្នុងខេត្តផងដែរ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner