ព្រះមហាក្សត្រប្រោសប្រទានព្រះរាជទ្រព្យ២០ម៉ឺនដុល្លារសម្រាប់ដំណើរការរៀបចំមន្ទីរពេទ្យ «ហ្លួងម៉ែ»(Video)

ព្រះករុណាព្រះមហាក្សត្របានប្រោសប្រទានព្រះរាជទ្រព្យ២០ម៉ឺនដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជាដែលបាន ទិញមន្ទីរពេទ្យឯកជននគរធំដើម្បីជាកន្លែងព្យាបាលអ្នកឆ្លងកូវីដ១៩។ មន្ទីរពេទ្យឯកជននោះ ត្រូវបានប្តូរឈ្មោះពី នគរទេព ក្លាយទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ» គឺជាព្រះនាមសម្តៅថ្វាយព្រះមហាក្សត្រីយានីសម្តេចម៉ែជាទីគោរព សក្ការៈ។ ព្រះរាជសារព្រះមហាក្សត្រថ្ងៃទី៣០មីនាឆ្នាំ២០២១ បានបញ្ជាក់ថា ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ២០ម៉ឺនដុល្លារអាមេរិច ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជួយទ្រ ទ្រង់ដល់ដំណើរការរៀបចំមន្ទីរពេទ្យ «ហ្លួងម៉ែ»។ មន្ទីរពេទ្យ «ហ្លួងម៉ែ» គឺជាមន្ទីរពេទ្យដែលស្ថិតនៅក្នុងខណ្ឌ ដង្កោរាជធានីភ្នំពេញ។  យោងតាមក្រសួងសុខាភិបាល មន្ទីរពេទ្យហ្លួងម៉ែគិតត្រឹមថ្ងៃទី៣១មីនា កំពុងដាក់ ឲ្យ សម្រាកនិងព្យាបាលមនុស្សឆ្លងកូវីដ១៩ ចំនួន១១៨នាក់ គិតត្រឹមថ្ងៃទី ៣១មីនា ក្នុងនោះរួមមានស្ត្រី៦៦នាក់ និងបុរស៥២នាក់៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner