ជប៉ុនផ្តល់ថវិកាជិតមួយលានដុល្លារ ដល់កម្ពុជាគាំទ្រយុទ្ធនាការចាក់វ៉ាក់សាំង (Video Inside)
ប្រទេសជប៉ុន បានផ្តល់ថវិកាជិត១លានដុល្លារអាមេរិក សម្រាប់គាំទ្រយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅ កម្ពុជា។ សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាថ្ងៃទី១ ខែមេសា បានបញ្ជាក់ថាការសម្រេច ផ្តល់ថវិកាជិត ១លានដុល្លារមកកម្ពុជា តាមរយៈអង្គការយូនីសេហ្វ គឺដើម្បីគាំទ្រយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ និងកែលម្អការគ្រប់គ្រងប្រព័ន្ធត្រជាក់ សម្រាប់ទុកដាក់វ៉ាក់សាំងកូវីដ-១៩។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ថវិកាជិត១លានដុល្លារ ដែលរដ្ឋាភិបាលជប៉ុនផ្តល់ឱ្យកម្ពុជានេះ គឺជាកញ្ចប់មួយនៃថវិកាជិត ៣៦លាន៩សែនដុល្លារ ដែលជប៉ុនផ្តល់ឱ្យអង្គការយូនីសេហ្វ ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដើម្បីកែលម្អ ការគ្រប់គ្រងប្រព័ន្ធត្រជាក់ សម្រាប់ទុកដាក់វ៉ាក់សាំងក្នុងប្រទេសចំនួន១២ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក មីកាមិ ម៉ាសាហ៊ីរ៉ូ បានលើកឡើងថា «ការចែកចាយផ្ដល់វ៉ាក់សាំង គឺមានសារៈសំខាន់ដូចគ្នាទៅនឹងវ៉ាក់សាំងដែរ។ រាជរដ្ឋាភិបាលជប៉ុន ប្ដេជ្ញាជួយកែលម្អកម្មវិធីផ្ដល់វ៉ាក់សាំង នៅ ប្រទេសកំពុងអភិវឌ្ឍ។