តម្លៃប្រេងឥន្ធនៈ មានការថយចុះតិចតួចមកវិញ សម្រាប់ការលក់រយៈ ពេល១៥ថ្ងៃ ខាងមុខនេះ (Video Inside)
យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ គឺ ប្រេងសាំងធម្មតាមានតម្លៃ៣ពាន់៧០០រៀល ក្នុង១លីត្រ ដែលតម្លៃនេះបានថយចុះចំនួន៥០រៀល បើធៀបទៅ ការលក់រយៈ ពេល១៥ថ្ងៃមុនដូចគ្នា, ចំណែកប្រេងម៉ាស៊ូតវិញមានតម្លៃ៣ពាន់២៥០ រៀលក្នុង១លីត្រ ដែលតម្លៃ នេះ គឺថយចុះចំនួន១០០រៀល បើធៀបទៅនឹងការលក់រយៈពេល១៥ថ្ងៃមុន។ សូមជម្រាបថា រាជរដ្ឋាភិបាលតែង តែចំណាយប្រាក់ជួយខាតយ៉ាងហោច៤សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេងក្នុងការជួយសម្រាល បន្ទុកដល់ពលរដ្ឋ។