កម្ពុជាចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងមួយលានដូសរយៈពេលមួយខែ (Video Inside)

វ៉ាក់សាំងស៊ីណូហ្វាមចំនួន៧០ម៉ឺនដូស ដែលជាអំណោយរបស់សាធារណរដ្ឋប្រជាមានិតចិន បានដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅយប់ថ្ងៃទី៣១មីនា។ វ៉ាក់សាំងស៊ីណូហ្វាម៧០ម៉ឺនដូសនេះ គឺនឹងត្រូវបែងចែក៣០ម៉ឺនដូសដល់ក្រសួងការពារជាតិ និង៤០ម៉ឺនដូសសម្រាប់ក្រសួងសុខាភិបាលចាក់លើពលរដ្ឋស៊ីវិល។

កម្ពុជាមានវ៉ាក់សាំងបង្កាកូវីដ១៩ សរុប​៣លាន១២ម៉ឺន៤ពាន់ដូស រួមទាំងវ៉ាក់សាំងស៊ីណូវ៉ាក់, ស៊ីណូហ្វាម និង វ៉ាក់សាំង AstraZeneca ។ សម្តេចនាយករដ្ឋមន្ត្រីបានដាក់បញ្ជាការធ្វើយុទ្ធនាការចាក់វ៉ាក់សាំង១លានដូសក្នុង រយៈពេលមួយខែ, និងនៅថ្ងៃទី១មេសាសប្តាហ៍នេះ កម្ពុជាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់លើ មនុស្ស៧៤ម៉ឺន៥ពាន់នាក់។

https://www.youtube.com/watch?v=SST0YNSCTxU
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner