ប្រធានអង្គភាពរដ្ឋាករទឹកបាត់ដំបង បានអំពាវនាដល់អតិថិជនដែលជាម្ចាស់គ្រប់គ្រងបណ្តាញទឹកស្អាតប្រើប្រាស់ក្នុងរង្វង់គេហដ្ឋានផ្ទាល់ខ្លួន ត្រូវមានការប្រុងប្រយ័ត្នពីជនខិលខូចក្លែងបន្លំធ្វើជាភ្នាក់ងារទឹកស្អាតចុះទៅពិនិត្យមើលនិងឆែកឆេរកែលម្អបំពង់ទុយោក្នុងផ្ទះ
លោក អ៊ុក ក្លឹង ប្រធានអង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបង បានថ្លែងឲ្យដឹងនៅល្ងាចថ្ងៃទី០៦ខែមេសា ឆ្នាំ២០២១នេះថា៖ ថ្មីៗកន្លងមកនេះ មានការលេចឮពាក្យចចាមអារាមពីអតិថិជនមួយចំនួនដែលប្រើប្រាស់ទឹកស្អាតបានលើកឡើងថាៈមានភ្នាក់ងារទឹកស្អាតក្នុងអង្គភាពរបស់ខ្លួន បានទូរស័ព្ទធ្វើការទំនាក់ទំនងទៅផ្ទះបងប្អូនដែលជាអតិថិជនថាមានភ្នាក់ងារអង្គភាពរបស់ខ្លួន សុំចូលទៅក្នុងផ្ទះដើម្បីសុំពិនិត្យកែសម្រួលនូវបំពង់ទុយោទឹក និងលាងសម្អាតនៅក្នុងផ្ទះអតិថិជន…។ ដែលការងារទាំងនេះគឺជាប្រការផ្ទុយពីភារកិច្ចរបស់អង្គភាពរដ្ឋាករទឹកបាត់ដំបង ដែលបានចែងនូវក្នុងកិច្ចសន្យាប្រើប្រាស់ រវាងអតិជនប្រើប្រាស់ទឹកស្អាត និងអង្គភាពរដ្ឋាករទឹកបាត់ដំបង ដែលសិទ្ធិនៃការទទួលខុសត្រូវបណ្តាញទឹកក្នុងបរិវេណផ្ទះ គឺជាសិទ្ធិគ្រប់គ្រងដោយម្ចាស់ផ្ទាល់។
ក្នុងករណីលេចចេញនូវពាក្យចចាមអារាមនិងបើមានករណីបែបនេះកើតឡើងទៅលើអតិជនប្រើប្រាស់និងដើម្បីធានាសុវត្ថិភាពសន្តិសុខ របស់អតិថិជនផ្ទាល់ សូមអតិថិជនទាំងអស់មានការប្រុងប្រយ័ត្នទប់ស្កាត់នូវរាល់ករណីងលើ ដោយត្រូវរាយការណ៍បន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានខ្លួន ដើម្បីមានវិធានការចំពោះជនសង្ស័យនេះជាបន្ទាន់។
ក្នុងករណីមានហេតុការណ៍បែបនេះកើតឡើង អង្គភាពរដ្ឋាករទឹកបាត់ដំបង មិនទទួលខុសត្រូវឡើយ។ ក្នុងន័យខាងលើនេះ អង្គភាពរដ្ឋាករទឹកបាត់ដំបង សូមភ្ជាប់ នូវ សេចក្តីជូនដំណឹង ស្តីពីការទប់ស្កាត់ជនខិលខូច ដែលចុះធ្វើសកម្មភាព ធ្វើឲ្យប៉ះពាល់ដល់តួនាទីភារកិច្ចភ្នាក់ងារអង្គភាពរដ្ឋាករទឹកបាត់ដំបង ដូចមានចែងក្នុងខ្លឹមសារនៃលិខិតទាំងស្រុងដូចខាងក្រោមនេះ៖




