រដ្ឋមន្រ្តីសុខាភិបាលម៉ាឡេស៊ីបញ្ជាក់ថា ម៉ាឡេស៊ីនឹងបន្តប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន AstraZeneca

ម៉ាឡេស៊ី៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ាឡេស៊ីលោក អាដហែម បាបា (Adham Baba) បានគូសបញ្ជាក់ថា ម៉ាឡេស៊ីនឹងនៅតែបន្តប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតឱសថអង់គ្លេស អាស្រ្តាហ្សេណេកា សម្រាប់កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 នៅទូទាំងប្រទេស ។

វេជ្ជបណ្ឌិត អាដហែម បាននិយាយថា ការសម្រេចចិត្តបែបនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការពិសេស ដើម្បីធានាការផ្គត់ផ្គង់ការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 នៅថ្ងៃអង្គារសប្តាហ៍នេះ ។ លោកវេជ្ជបណ្ឌិត អាដហែម បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារដដែលនេះថា ការប្រើប្រាស់វ៉ាក់សាំងរបស់អាស្រ្តាហ្សេណេកា នឹងនៅតែបន្តប្រព្រឹត្តទៅដដែល ពីព្រោះថា យោងតាមទិន្នន័យពីការធ្វើតេស្តនៅតែចង្អុលបង្ហាញពីអត្ថប្រយោជន៍ ជាជាងការបង្កគ្រោះថ្នាក់ ។

គួរបញ្ជាក់ផងដែរថា យោងតាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា មានមនុស្ស៧នាក់បានស្លាប់ ក្នុងចំណោមមនុស្ស៣០នាក់ដែលទទួលការចាក់វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនផលិតឱសថអង់គ្លេស អាស្រ្តាហ្សេណេកា នៅក្នុងចក្រភពអង់គ្លេស និងទទួលរងការឈឺចាប់បណ្តាលមកពីបញ្ហាកំណកឈាម ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner