អង្គការ WHO បញ្ជាក់ថា វ៉ាក់សាំង Covid-19 របស់ AstraZeneca មានប្រសិទ្ធិភាព ច្រើនជាងហានិភ័យ នេះបើតាមការវាយតម្លៃលើទិន្នន័យចុងក្រោយ

ស្វីស៖ មន្រ្តីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារនេះបញ្ជាក់ថា អង្គការ WHO រំពឹងថា នឹងគ្មានហេតុផលណាមួយ ក្នុងការ ផ្លាស់ប្តូរការវាយតម្លៃរបស់ខ្លួនដែលថា ហានិភ័យនៃវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ខ្ពស់ជាងអត្ថប្រយោជន៍នោះឡើយ ។

នាយកផ្នែកបទប្បញ្ញត្តិ និងបុព្វសិទ្ធិរបស់អង្គការសុខភាពពិភពលោក (WHO) លោក រ៉ូជើរីអូ ហ្គេសស្ប៉ា (Rogerio Gaspa) បាននិយាយថា អង្គការ WHO កំពុងសិក្សាយ៉ាងដិតដល់នូវទិន្នន័យចុងក្រោយបំផុត រួមជាមួយនឹងនិយ័តករអឺរ៉ុប និងនិយ័តករប្រទេសផ្សេងទៀត ដោយផ្អែកលើរបាយការណ៍អំពីការកកឈាម នៅក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំង ។ បើតាមមន្រ្តីជាន់ខ្ពស់មួយរូបនៃនិយ័យករឱសថអឺរ៉ុប មានការផ្សារភ្ជាប់គ្នាយ៉ាងច្បាស់រវាងវ៉ាក់សាំង Covid-19 របស់ AstraZeneca និងការកកឈាមដ៏កម្រនៅក្នុងខួរក្បាល បើទោះបីជាមូលហេតុនៃការកកឈាមនៅមិនទាន់ដឹងនៅឡើយ ។

គួរបញ្ជាក់ថា ទីភ្នាក់ងារវេជ្ជសាស្រ្តអឺរ៉ុប (EMA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីការអត្ថាធិប្បាយរបស់លោក ម៉ាកូ ខាវ៉ាឡឺរី (Marco Cavaleri) ដែលជាប្រធានក្រុមវាយតម្លៃវ៉ាក់សាំងរបស់ខ្លួនថា ខ្លួននៅតែកំពុងធ្វើការពិនិត្យទៅលើវ៉ាក់សាំង ហើយរំពឹងថា នឹងប្រកាសពីការរកឃើញរបស់ខ្លួននៅថ្ងៃពុធ ឬក៏ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner