សេចក្ដីណែនាំ ដល់កងទ័ពសម្រាប់អនុវត្តន៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី៧មេសា ឆ្នាំ២០២១ បានដាក់ចេញសេចក្ដីណែនាំ ៤ចំណុច សម្រាប់មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័នចំណុះ អគ្គបញ្ជាការដ្ឋានទាំងអស់អនុវត្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលក្នុងសហគមន៍នៅក្នុងប្រទេសកម្ពុជា។

សេចក្តីណែនាំរបស់ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានធ្វើឡើងដោយ អនុវត្តតាមការដឹកនាំរបស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា។ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានណែ មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័នចំណុះ អគ្គបញ្ជាការដ្ឋានទាំងអស់ ត្រូវ រៀបចំទីតាំងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល នៅក្នុងបរិវេណនៃអង្គភាពនីមួយៗ ដោយមានបំពាក់គ្រែអ្នកជំងឺនិងសម្ភារៈពេទ្យចាំបាច់មួយចំនួន។ រៀបចំកម្លាំងសុខាភិបាល និងត្រៀមហ្វឹកហ្វឺនបំប៉នគ្រូពេទ្យ ដើម្បីថែទាំនិងព្យាបាលអ្នកជំងឺកូវីដ -១៩ កម្រិតស្រាល នៅក្នុងអង្គភាពរបស់ខ្លួន។

បន្តរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័កដោយឡែក នៅក្នុងអង្គភាព ដើម្បីធ្វើចត្តាឡីស័កយោធិន ដែលសង្ស័យមានការពាក់ព័ន្ធជាមួយនឹងអ្នកជំងឺកូវីដ-១៩។ យោធិនដែលពុំទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវប្រញាប់ប្រញាល់ទៅចាក់ វ៉ាក់សាំងជាបន្ទាន់នៅតាមទីតាំងដែលបានកំណត់ លើកលែងតែយោធិនដែលមានបញ្ហាសុខភាព ហើយគ្រូពេទ្យបានចេញលិខិតបញ្ជាក់មិនអនុញ្ញាតឱ្យចាក់។ ចំពោះមុខ មូលដ្ឋានកងទ័ពទាំងអស់ត្រូវត្រួតពិនិត្យយោធិនណាដែលមិនទាន់បានចាក់វ៉ាក់សាំង និងមិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងមូលដ្ឋានកងទ័ព៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner