សង្ខេបសេចក្តីសម្រេចស្តីពីការបិទចរាចរណ៍ទូទាំងប្រទេសរយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧-២០ មេសា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់តែមួយដែលមិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃាត់។

២. រមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសត្រូវបិទជាបណ្តោះអាសន្ន។

៣. ករណីលើកលែង៖
• ករណីដឹកជញ្ជូនទំនិញគ្រប់ប្រភេទ
• ការធ្វើដំណើររបស់មន្ត្រីរាជការក្នុងការបំពេញការងារ (ឯកសារបញ្ជាក់)
• ការធ្វើដំណើររបស់កម្លាំងប្រដាប់អាវុធ
• រថយន្តសង្គ្រោះបន្ទាន់, ពន្លត់អគ្គីភ័យ, ប្រមូលកាកសំណល់
• ការដឹកជញ្ជូនពលករទៅកាន់រោងចក្រ
• ករណីចាំបាច់ផ្សេងទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរ។

ads banner