ការធ្វើដំណើរត្រូវបានអនុញ្ញាតក្នុងករណីចាំបាច់ ក្នុងពេលការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅជាបណ្តោះអាសន្ន ១៤ថ្ងៃ
អត្ថបទដោយ៖
AMS OneMinute
ទោះបីជាមានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅជាបណ្តោះអាសន្ន ១៤ថ្ងៃ ការធ្វើដំណើរត្រូវបានអនុញ្ញាតក្នុងករណីចាំបាច់ដូចតទៅ៖
១. ទៅបំពេញការងារ ឬប្រកបមុខរបរដោយមានឯកសារបញ្ជាក់។
២. ការធ្វើដំណើរទៅកាន់កន្លែងលក់ម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ (សមាជិក ២នាក់ក្នុងមួយផ្ទះ និងមិនលើសពី៣ដងក្នុង១សប្តាហ៍ ក្នុងរង្វង់ខណ្ឌដែលខ្លួនរស់នៅដោយភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណ)។
៣. ការធ្វើដំណើរទៅកាន់មន្ទីរពេទ្យ ឱសថស្ថាន ដោយមូលហេតុសុខភាពបន្ទាន់។
៤. ការធ្វើដំណើរទៅយកសំណាក និងចាក់វ៉ាក់សាំង។
៥. ការធ្វើដំណើរដើម្បីប្រយោជន៍សាធារណៈ ឬគោលបំណងចាំបាច់តាមការស្នើររបស់អាជ្ញាធរ។
៦. ការធ្វើសកម្មភាពកីឡាជាលក្ខណៈបុគ្គល
៧. ការធ្វើដំណើររបស់មន្ត្រីការទូត, ស្ថានតំណាងបរទេស, អ្នកសារព័ត៌មានត្រូវមានឯកសារបញ្ជាក់អត្តសញ្ញាណ និងការងារ។
៨. ការធ្វើដំណើរចាំបាច់ដែលអនុញ្ញាតដោយអាជ្ញាធរ