វៀតណាមត្អូញថា ខ្វះវ៉ាក់សាំងកូវីដ១៩ ចាក់ជូនពលរដ្ឋ ទើបចាក់បានជាង៦ម៉ឺននាក់

មានប្រសាសន៍ក្នុងកិច្ចប្រជុំ នាថ្ងៃពុធទី១៥ មេសា ២០២១នេះ រដ្ឋមន្ត្រីសុខាភិបាលវៀតណាមបានសារភាពថា វ៉ាក់សាំងកូវីដលើពិភលោកកំពុងខ្វះខាត ខណៈដែលបណ្តាប្រទេសនានាកំពុងប្រជែងគ្នាខ្លាំង ដើម្បីដណ្តើមយកមកប្រទេសខ្លួន។

អំឡុងកិច្ចប្រជុំគណៈកម្មាធិការជាតិទទួលបន្ទុកការគ្រប់គ្រងជំងឺកូវីដ១៩ នាពេលនោះ លោក Nguyen Thanh Long ថា វៀតណាមចាំចាច់ត្រូវមានវ៉ាក់សាំងច្រើនបន្ថែមទៀត ក្នុងពេលកាន់តែឆាប់ កាន់តែល្អ ប៉ុន្តែប្រឈមនឹងការប្រកួតប្រជែងនិងភាពលំបាកហើយនឹងមានហានិភ័យចំពោះច្រកចេញនៃវ៉ាក់សាំងនេះ។

គួរបញ្ជាក់ថា វៀតណាមទើបបានចាក់វ៉ាក់សាំងកូវីដ លើពលរដ្ឋជាង៦ម៉ឺន២ពាន់នាក់ទេ គឺវ៉ាក់សាំង AstraZeneca៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner