ឯឧ គួច ចំរើន ចង់អោយអាជីវករនិងអ្នកទិញឥវ៉ាន់ទូរទាត់ប្រាក់តាមប្រពន្ធ័ធនាគារ ជំនួសការទូរទាត់តាមរយៈក្រដាសប្រាក់ដើម្បីបង្ការការឆ្លងកូវីដ១៩តាមរយៈលុយ
នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយតំណាងធនាគារនៅខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន បានបង្ហាញការព្រួយបារម្ភខ្លាចមានការចំឡងមេរោគកូរ៉ូណាតាមរយៈក្រដាសប្រាក់។
ការព្រួយបាររម្ភៈនេះបានកើតឡើងក្រោយរកឃើញជីវករលក់គ្រឿងសមុទ្រចំនួន០២នាក់នៅផ្សារលើក្រុងព្រះសីហនុ មានវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី១៣ខែមេសាឆ្នាំ២០២១។
ចំពោះមុខនេះ ឯកឧត្តមអភិបាលខេត្ត ចង់អោយប្រជាពលរដ្ឋប្រើប្រាស់ប្រព័ន្ធធនាគារតាមរយៈ Mobile App និង QR Code ដើម្បីកាត់បន្ថយ ការប្រើប្រាស់លុយសុទ្ធ ដែលអាចមានហានិភ័យក្នុងការចម្លងជំងឺកូវីដ-១៩។ឯកឧត្តម គួច ចំរើន យល់ឃើញថាការប្រើប្រាស់ប្រព័ន្ធធនាគារក្នុងការទូទាត់ថ្លៃទំនិញគឺជាផ្នែកមួយក្នុងការបង្កើនទស្សនៈជឿនលឿន មានសុវត្ថិភាពក្នុងផ្ទេរសាច់ប្រាក់ និងអាចការពារបានការលួច ឆក់ ប្លន់ ព្រមទាំងកាត់បន្ថយការប៉ះពាល់ដោយផ្ទាល់រវាងអ្នកលក់ និងអ្នកទិញតាមរយៈការប្រើលុយសុទ្ធ ដែលអាចការពារនូវការចម្លងជំងឺកូវីដ-១៩។


