ថៃអួតថានឹងយកឈ្នះកូវិដ១៩ រលកទី៣ ដោយមិនបាច់បិទខ្ទប់ប្រទេស
អត្ថបទដោយ៖
លន់ សារ៉ាត
រាជរដ្ឋាភិបាលថៃមានជំនឿជឿជាក់ថា ខ្លួននឹងអាចយកឈ្នះការផ្ទុះរលកទី៣នៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន ដោយមិនចាំបាច់បិទខ្ទប់ប្រទេស នេះជាការអះអាងរបស់រដ្ឋមន្ត្រីសុខាភិបាល នាថ្ងៃព្រហស្បតិ៍ ទី១៦ មេសា ២០២១នេះ។
មានប្រសាសន៍នៅក្រោយកិច្ចប្រជុំថ្នាក់ជាតិទប់ស្កាត់កូវីដ១៩ លោក Anutin បានលើកឡើងថា “យើងពុំឃើញមានតម្រុយណាដែលត្រូវបិទខ្ទប់ នៅពេលណាមួយឡើយ។
ថៃកំពុងផ្ទុះរលកទី៣នៃជំងឺកូវីដ១៩ ក្នុងនោះ ម្សិលមិញ ឆ្លងថ្មីជាង១៥០០នាក់ ខណៈដែលប៉ុន្មានថ្ងៃនេះ សុទ្ធតែឆ្លងក្បែរ១ពាន់នាក់ក្នុង១ថ្ងៃ។
លោករដ្ឋមន្ត្រីលើកហេតុផលថា ២សប្តាហ៍មកនេះ ភាគីពាក់ព័ន្ធមានកិច្ចសហការល្អក្នុងកិច្ចប្រយុទ្ធប្រឆាំងកូវីដ១៩ ដូច្នេះ ចំនួនឆ្លងថ្មីនឹងធ្លាក់ចុះ នៅខែក្រោយនេះ៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ